រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

នៅចំណុចអាងដាច់ X 16 ក្រោមដើមត្រយឹង ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចតេជោ ហ៊ុន សែន

  • 2.9ពាន់
  • ដោយ Sotheavy

ពិធីរំលឹកខួបលើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី ២០ខែមិថុនាឆ្នាំ១៩៧៧ - ថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២០ នៅតំបន់កោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាកម្ពុជា ។

នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្ម សំណង់ និងសូរិយោគដី ឯកឧត្តម នាយកឧត្តមសេនីយ៍ ចំណុះក្រសួងការពារជាតិ ឯកឧត្តម ឯកអគ្គរាជទួតវៀតណាមប្រចាំប្រទេសកម្ពុជា ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត យុវជន សសយក យុវជនកាយរិទ្ធិ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀតផង៕

អត្ថបទទាក់ទង