រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ ដឹកនាំពិភក្សារៀបចំផែនការអនុវត្តគម្រោងដីសម្បទានសង្គមកិច្ចអតីតដីសួនព្រែកព្រះស្តេច ក្រុងបាត់ដំបង

  • 1.4ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំផែនការអនុវត្តគម្រោងដីសម្បទានសង្គមកិច្ចអតីតដីសួនព្រែកព្រះស្តេច ដែលស្ថិតនៅក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពី លោកប្រធាន អនុប្រធាន មន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសូរិយោដីខេត្ត នាយកស្តីទី ទីចាត់ការអន្តរវិស័យ លោកអភិបាល អភិបាលរងក្រុង និងមន្ត្រីពាក់ព័ន្ធមួយ។

ដោយមានគោលការណ៍នែនាំពី ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត លោក សឿម ប៊ុនរិទ្ធិ បានរៀបចំបែបចែកតួនាទីភារកិច្ច ការទទួលខុសត្រូវ ក្នុងការចុះអនុវត្តដីសម្បទានសង្គមកិច្ចអតីតដីសួនព្រែកព្រះ ដល់មន្ត្រី និងអ្នកពាក់ព័ន្ធ ដើម្បីចុះអនុវត្តផ្ទាល់នៅនឹងទីតាំងដីជាក់ស្តែងផងដែរ ដើម្បីពន្លឿការដោះស្រាយឱ្យាបានឆាប់រហ័ស៕

អត្ថបទទាក់ទង