រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងស្នើសុំអនុញ្ញាតសាងសង់ដែលមានប្លង់បច្ចេកទេសស្ថាបត្យកម្ម ចំនួន ៣ ទីតាំងផ្សេងៗគ្នា

  • 948
  • ដោយ Sotheavy

នៅព្រឹកថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងស្នើសុំអនុញ្ញាតសាងសង់ដែលមានប្លង់បច្ចេកទេសស្ថាបត្យកម្ម ដែលមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត នាយករងរដ្ឋបាលខេត្ត នាយកស្តីទី ទីចាត់ការដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត បានពន្យល់ណែនាំអំពីច្បាប់ នៃការសាងសង់ ដែលរដ្ឋបានគិតគូរម្ចាស់សំណង់ និងអាយុជីវិតមនុស្ស នៅពេលមានហនីភ័យកើតឡើងជាយថាហេតុទៅថ្ងៃអនាគតណាមួយផងដែរ។

លោកអភិបាលរង នៃគណៈអភិបាលខេត្ត ណែនាំដល់ម្ចាស់សំណង់ធ្វើការកែសម្រួលប្លង់ស្ថាបត្យកម្ម ដែលត្រូវធ្វើការសាងសង់ ត្រូវមានច្រកសម្រាប់សុវត្ថិភាព និងគម្លាតនៃព្រំដី ដើម្បីរំដោះមនុស្ស នៅមានគ្រោះអគ្គីភ័យ ដែលកើតឡើងជាយថាហេតុ ពីកន្លងមកនៅតាមបណ្តាខេត្តមួយចំនួនធ្លាប់មានករណីនេះកើតឡើងម្តងរួចមកហើយ ដូច្នេះក្នុងនាមអាជ្ញាធរខេត្ត និងមន្ទីរជំនាញ បានជួយគិតគូរម្ចាស់សំណង់ ដើម្បីឱ្យស្វែងយល់អំពីបញ្ហានេះផងដែរ។

ក្រោយពីធ្វើការប្រជុំពិភាក្សាគ្នារួច អង្គប្រជុំបានសម្រេច ឱ្យក្រុមការងាររៀបចំកិច្ចសន្យាជាមួយម្ចាស់ប្លង់ស្ថាបត្យកម្ម ដើម្បីការកែសម្រួល និងការទទួលខុសត្រូវទៅថ្ងៃអនាគត ចំពោះមុខច្បាប់ ប្រសិនបើមានបញ្ហាអ្វីកើតឡើង ៕

អត្ថបទទាក់ទង