រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក យឹម សៀប អភិបាលរងខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពិភាក្សាគណៈកម្មការបណ្តឹងសារទុក្ខ នៅសាលាខេត្តបាត់ដំបង

  • 1.4ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ លោក យឹម សៀប អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការបណ្តឹងសារទុក្ខខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាការងាររបស់គណៈកម្មការបណ្តឹងសារទុក្ខខេត្ត សម្រាប់ដំណើរការដោះស្រាយនូវរាល់បណ្តឹងផ្សេងៗ របស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់សំណង់ផ្ទះសម្បែង ដីធ្លី និងដើមឈើហូបផ្លែ ដោយសារគម្រោងសាងសងស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ដែលមានកម្លាំងផលិត ៦០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកថ្មគោល ខេត្តបាត់ដំបង ។

នៅក្នុងកិច្ចប្រជុំពិភាក្សានោះដែរ ក៏មានការអញ្ជើញចូលរួមពី លោក ប្រធាន អុនប្រធាន មន្ទីរ អង្គភាព និងអស់លោកពាក់ព័ន្ធមួយចំនួនទៀត៕

អត្ថបទទាក់ទង