រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានដឹកនាំកិច្ចពិភាក្សាការរៀបចំសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងបាត់ដំបង នៅកន្លែងមួយចំនួនក្នុងជំហានដំបូង

  • 1.5ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃអង្គារ៍ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ដោយមានការណែនាំពី ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី លោកអភិបាល អភិបាលរងក្រុង អធិការដ្ឋាននគរបាលក្រុង កងរាជអាវុធហត្ថក្រុង និងពាក់ព័ន្ធសំខាន់ៗទៀត។

ដោយមានគោលការណ៍ណែនាំពី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត បានកំណត់ឱ្យរដ្ឋបាលក្រុងបាត់ដំបង ធ្វើការផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ចំណីក្នុងប្រកបមុខប្រចាំថ្ងៃ ដែលធ្វើមានកកស្ទុះចរាចរណ៍ និងឱ្យបាត់បង់សោភណ្ឌភាព សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងមានការរិះគន់ពីមហាជនផងដែរ។

ក្នុងនោះដែរលោក សឿម ប៊ុនរិទ្ធិ ក៏បានណែនាំដល់រដ្ឋបាលក្រុងបាត់ដំបង ក្នុងជំហានដំបូងត្រូវរៀបចំសណ្តាប់នៅជុំវិញផ្សារធំ(ផ្សារណាត់) ផ្លូវលេខ១ និងផ្លូវលេខ២ ដើម្បីលើកកម្ពស់សោភណ្ឌភាពក្រុង ជៀសវាងការកកស្ទុះចរាចរណ៍ និងមានកន្លែងសម្រាប់អ្នកថ្មើរជើងរួចទើបទៅរៀបចំសណ្តាប់នៅតាមបណ្តាផ្លូវនានាទៀត ដែលស្ថិតនៅក្នុងក្រុងបាត់ដំបងផងដែរ៕

អត្ថបទទាក់ទង