ការងារកសិកម្ម ៖
ផ្ទៃដីដាំដុះស្រូវរដូវវស្សាអនុវត្តបានចំនួន ៣៩៧.៦២៨ ហិកតា ស្មើនឹង ១២០,៤៩% នៃផែនការ ៣៣០.០០០ ហិកតា។ រីឯការដាំដុះដំណាំរួមផ្សំ និងឧស្សាហកម្មអនុវត្តចំនួន ២០៥.៥៩៧ ហិកតា ស្មើនឹង ៨៣,៨៣% នៃផែនការ ២៤៥.២៥០ ហិកតា។
ការងារព្រៃឈើ ៖
កូនឈើសល់ពីឆ្នាំមុន ៨៣.១២៩ ដើម, កូនឈើបណ្តុះក្នុងឆ្នាំ ៩៥.៥៩៥ ដើម, ដាំនិងចែកចាយកូនឈើ ៩១.៤០៤ ដើម និងកូនឈើនៅសល់ក្នុងថ្នាលចំនួន ៨៧.៣២០ ដើម។
ការងារធនធានទឹក និងឧតុនិយម៖
បានជួសជុល សាងសង់ និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន ០៨ គម្រោង រួមមាន ៖
-គម្រោងទំនប់សាលាតាអននៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ អនុវត្តបាន ៩៧,៥០%
-គម្រោងប្រព័ន្ធស្រោចស្រព និងរំដោះទឹកខាងលិចបឹងទន្លេសាប (CP11) ប្រព័ន្ធធារាសាស្ត្ររាមគន់ និងប្រឡាយពោធិ៍នៅឃុំជ្រៃ ឃុំតាលាស់ និងឃុំគារ ស្រុកមោងឫស្សី អនុវត្តបាន ១០០%
-គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ឃុំបាសាក់ ស្រុករុក្ខគិរី អនុវត្តបាន ៦០,៥០%
-ប្រឡាយ តា សុវណ្ណ ឃុំកំពង់ព្រៀង ស្រុកសង្កែ អនុវត្តបាន ១០០%
-សំណង់ស្ទាក់ទឹកស្ទឹងកុយ ឃុំតាក្រី ស្រុកកំរៀង អនុវត្តបាន ១០០%
-ស្ដារ និងធ្វើឱ្យប្រសើរឡើងវិញនូវតំបន់ធារាសាស្រ្តអាងកំពីងពួយ ឃុំតាគ្រាម ស្រុកបាណន់ អនុវត្តបាន ៧៨%
-ស្តារ និងធ្វើឱ្យប្រសើរឡើងវិញនូវប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយឃុំតាគ្រាម ស្រុកបាណន់ អនុវត្តបាន ៥០%
-គម្រោងជួសជុលខួបប្រឡាយសំណង់ទ្វារ ៨ កំពីងពួយ ឃុំតាគ្រាម ស្រុកបាណន់ អនុវត្តបាន១០០%។
ការងារឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ៖
ចំនួនមូលដ្ឋានរោងចក្រធុនធំមាន (ច្បាប់វិនិយោគ) ចំនួន ១៧ មូលដ្ឋាន ដែលមានទុនវិនិយោគសរុប ៤៦៦.១៩២.០៧៥ ដុល្លារ និងផ្តល់ការងារដល់បុគ្គលិក និងកម្មករ ២.៣១៦ នាក់ ស្រី្ត ១.៥៥៦ នាក់។
មានឧស្សាហករ សិប្បករ និងសេវាករ មកស្នើសុំប្រកាសបង្កើតរោងចក្រ សិប្បកម្មថ្មី និងបន្តវិញ្ញាបនបត្រដំណើរការនៅច្រកចេញចូលតែមួយរបស់មន្ទីរ និងក្រសួងបានចំនួន ៧៧ មូលដ្ឋាន។
ការងាររ៉ែ និងថាមពល ៖
សហការជាមួយក្រុមការងារនាយកដ្ឋានអាជីវកម្មរ៉ែសំណង់ ចុះពិនិត្យ និងវាយតម្លៃទីតាំងគ្រោង ស្នើសុំអាជ្ញាបណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្មចំនួន ០៦ ទីតាំង ក្នុងនោះអាជីវកម្មថ្មអារ ៥ ទីតាំង ស្ថិតនៅឃុំអូរសំរិល ឃុំមានជ័យ ស្រុកសំឡូត, ឃុំកំរៀង ស្រុកកំរៀង, ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក និងអាជីវកម្មថ្មសំណង់ ១ ទីតាំង ស្ថិតនៅតំបន់ភ្នំណាំសាប ស្រុកសំពៅលូន។
ការគ្រប់គ្រងវិស័យថាមពល៖
-ខេត្តបាត់ដំបងមានសេវាករអគ្គិសនីសរុប ៣០ អាជ្ញាបណ្ណ ក្នុងនោះអគ្គិសនីEDC បាត់ដំបង ចំនួន ១ ។
-តបណ្តាញអគ្គិសនីចូលដល់ភូមិ ៨០៩ ភូមិ/៨២៨ ភូមិ ស្មើនឹង ៩៦,៥៣% ។
-អគ្គិសនីប្រើប្រាស់ទូទាំងខេត្ត ដែលមានប្រជាជនប្រើប្រាស់សរុបចំនួន ១៨៦.៩៤៩ ខ្នងផ្ទះ។
ការគ្រប់គ្រងវិស័យប្រេងកាត៖
ស្ថានីយប្រេងក្នុងខេត្តបាត់ដំបងសរុបមាន ៣១៩ ស្ថានីយក្នុងនោះមានច្បាប់ ១២៣ ស្ថានីយ, លិខិតអនុញ្ញាតដំណើរការស្ថានីយចំនួន១០៥ និងវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាពស្ថានីយចំនួន១៦ ។
ការងាររដ្ឋាករទឹក ៖
បរិមាណផលិតផលទឹកបូមពីស្ទឹងបាន ១១.៤៨៧.១៧៧ ម៣, ផលិតទឹកស្អាតបាន ១០.៦២៩.៣១៦ ម៣, អត្រាទឹកបាត់បង់ ៧,៨៣% ។
ការងារគ្រប់គ្រងការធ្វើអាជីវកម្ម ៖
-ចេញលិខិតអនុញ្ញាតច្បាប់ប្រកបអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្មសរុប ៨៨០ ច្បាប់ ក្នុងនោះប្រភេទពាណិជ្ជកម្ម ៤៩៨ ច្បាប់ សេវាកម្ម ៣២១ ច្បាប់ សិប្បកម្ម ៣៥ ច្បាប់ និងប្រេង-ឧស្ម័ន ២៦ ច្បាប់។
-ចេញលិខិតប្រកបអាជីវកម្មលោហៈធាតុត្បូងថ្មមានតម្លៃជាគ្រឿងអលង្ការចំនួន ៦៧ ច្បាប់។
-ទទួលលិខិតសុំចុះបញ្ជីពាណិជ្ជកម្មបង្កើតសាខាក្រុមហ៊ុនក្នុងខេត្តបាត់ដំបងចំនួន ៦២ ទីតាំង សរុបទិន្នន័យទទួលបានលិខិតប្រកាសចុះបញ្ជីពាណិជ្ជកម្មចំនួន ៧៨១ ទីតាំង ក្នុងនោះក្រុមហ៊ុន ៣៤៣, សាខាក្រុមហ៊ុន ៣៦០ និងសហគ្រាស ៧៨ ។
ការងារទេសចរណ៍៖
បានទទួលភ្ញៀវសរុបចំនួន ១៦១.៥៥១ នាក់ ធៀបនឹងឆ្នាំមុនថយចុះ ៦៧,៩៩% ក្នុងនោះភ្ញៀវជាតិ ១៥៨.៥៦៣ នាក់ ថយចុះ ៦៦,៣៣% និងភ្ញៀវអន្ដរជាតិ ២.៩៨៨ នាក់ ថយចុះ ៩១,១៨%។
ការងារអប់រំ៖
ស្ថិតិសាលារៀនរដ្ឋសរុប ១.១៦៤សាលា ក្នុងនោះមត្តេយ្យសិក្សា ៣៨៥សាលា បឋមសិក្សា ៦៥៤សាលា អនុវិទ្យាល័យ ៩៦ សាលា និងវិទ្យាល័យ ២៩ សាលាបើប្រៀបធៀបនឹងឆ្នាំសិក្សា ២០១៩-២០២០ ចំនួនសាលារៀនមានការកើនឡើង ១៧សាលា ក្នុងនោះមត្តេយ្យកើន ១២សាលា និងបឋមសិក្សាកើន ៥ សាលា។
ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារ៖
ស្ថិតិសហគ្រាស គ្រឹះស្ថានក្នុងខេត្តសរុបមាន ៧២៨ សហគ្រាស គ្រឹះស្ថាន ដែលមានកម្មការនិយោជិតសរុបចំនួន ១៥.១៩៦ នាក់ ស្រី ៦.៣០៥ នាក់។
ការងារធម្មការ និងសាសនា៖
វត្តទាំងពីរគណៈសរុបមាន ៣៨៥ វត្ត ព្រះសង្ឃសរុប ៦.២៧៦អង្គ (ភិក្ខុមាន ២.០២៦អង្គ) ក្នុងនោះ៖
-គណៈមហានិកាយមាន ៣៧០ វត្ត ព្រះសង្ឃសរុប ៦.០២១ អង្គ (ភិក្ខុមានចំនួន ១.៩៨០ អង្គ)
-គណៈធម្មយុត្តិកនិកាយមានចំនួន ១៥ វត្ត ព្រះសង្ឃសរុប ២៥៥ អង្គ ( ភិក្ខុមានចំនួន ៤៦ អង្គ)
-អាចារ្យមានចំនួន ១.៤៦១ នាក់ និងគណៈកម្មការចំនួន ២.៧២៥ នាក់។
-តាជីមានចំនួន ៣០៥ នាក់ យាយជីមានចំនួន ៧៣២ នាក់ និងសិស្ស-សិស្សនិស្សិតស្នាក់នៅ ក្នុងវត្តមានចំនួន ៤០២ នាក់។