រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

២០២០

  • 144
  • ដោយ teavvisal

ការងារកសិកម្ម ៖

ផ្ទៃដីដាំដុះស្រូវរដូវវស្សាអនុវត្តបានចំនួន ៣៧៤.០៣០ ហិតា ស្មើនឹង ១១៥,៧៣% នៃផែនការ ៣២៣.២០០ហិតា។ រីឯការដាំដុះដំណាំរួមផ្សំ និងឧស្សាហកម្មអនុវត្តបានចំនួន ២៣០.៦៤៦ ហិតា ស្មើនឹង ៨៣,២៤% នៃផែនការ ២៧៦.១០០ ហិតា។​

ការងារព្រៃឈើ ៖

កូនឈើសល់ពីឆ្នាំមុន ៦៥.១២៣ ដើម, កូនឈើបណ្តុះក្នុងឆ្នាំ ១១៣.២៨៣ ដើម, ដាំនិងចែកចាយ​កូន​ឈើ​ ៩៥.២៧៧ ដើម និង​កូនឈើនៅសល់​ក្នុងថ្នាល​​ចំនួន ៨៣.១២៩ ដើម។

ការងារធនធានទឹក និងឧតុនិយម

+ បានជួសជុល សាងសង់ និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន ០៣ គម្រោង រួមមាន ៖

​-គម្រោងទំនប់សាលាតាអន ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ

-គម្រោងប្រព័ន្ធស្រោចស្រព និងរំដោះទឹកខាងលិចបឹងទន្លេសាប (CP11) ប្រព័ន្ធ​ធារា​សា​ស្ត្រ​​​​​​​​រាមគន់ និងប្រឡាយពោធិ៍ ស្ថិតនៅឃុំជ្រៃ ឃុំតាលាស់ និងឃុំគារ ស្រុកមោងឫស្សី

-គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅឃុំបាសាក់ ស្រុករុក្ខគិរី។

+ បានដំណើរការការងារថែទាំជាប្រចាំនូវប្រព័ន្ធធារាសាស្រ្តចំនួន ១៦ គម្រោង រួមមានប្រឡាយចបកាប់ ប្រឡាយមុខបួន ​​​​​​​​​​ប្រឡាយទួលស្នាយ ប្រឡាយទួលបល្ល័ង្ក អាងបាដាកនិងប្រឡាយ​មេ​ ប្រឡាយបឹងថ្កូវ អាងដង្កោនិងប្រឡាយមេ អាងភាស អាងទី២កំពីងពួយ ប្រឡាយ​ស្វាយអា ប្រឡា​យ​​​​​​យោធា ប្រឡាយអ៊ិម៩ ភ្លឺអាងនិងប្រឡាយមេអាងកំពីងពួយ ទ្វារទឹក​សំណង់តាហែន ទ្វារទឹកទំនប់​ពហុបំណងបាត់ដំបង និងប្រឡាយបឹងខ្ទុំ ស្ថិតក្នុងស្រុកថ្មគោល សង្កែ ឯកភ្នំ បាណន់ បវេល និងស្រុករតនមណ្ឌល។

ការងារឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ៖

-ចំនួនមូលដ្ឋានរោងចក្រធុនធំមាន (ច្បាប់វិនិយោគ) ចំនួន ១៥ មូលដ្ឋាន ដែលមានទុនវិនិយោគសរុប ៤៦៦.១៩២.០៧៥  ដុល្លារ និងផ្តល់ការងារដល់បុគ្គលិក និងកម្មករ ២.៣៣៦នាក់ ស្រី្ត ១.៥៦០នាក់។

-ឧស្សាហករ សិប្បករ និងសេវាករ មកស្នើសុំប្រកាស​បង្កើតរោងចក្រ សិប្បកម្មថ្មី និងបន្តវិញ្ញា​បនបត្រ​​​ដំណើរការនៅច្រកចេញចូលតែមួយរបស់មន្ទីរបានចំនួន ៩៩ មូលដ្ឋាន។

ការងាររ៉ែ​ និង​ថាម​ពល​ ៖

-នាំចេញម្សៅរ៉ែមាសទៅក្រៅប្រទេសសរុប ១៦២​​ តោន ដោយ ក្រុមហ៊ុន ភូ យ៉ាង នៅតំបន់ភ្នំព្រឹក។

-ចុះត្រួតពិនិត្យ និងធ្វើរបាយការណ៍វាយតម្លៃ និងផ្តល់មតិបច្ចេកទេសលើពាក្យស្នើសុំអាជ្ញាបណ្ណ សិប្បកម្មធនធានរ៉ែសម្រាប់អាជីវកម្មសិប្បកម្មធនធានរ៉ែសរុបចំនួន ៤៩ ទីតាំង ស្មើនឹង ៣០ លើក រួមមានដីក្រហម ០៦ ទីតាំងរណ្តៅដី ០៤ ទីតាំង ដីចល័ត ៣៥ ទីតាំង ខ្សាច់បក ០១ ទីតាំង និងបូមខ្សាច់តាមស្ទឹង ០៣ ទីតាំង។

ការងាររដ្ឋាករទឹក ៖

-បរិមាណផលិតផលទឹកបូមពីស្ទឹងបាន ១០.៧៣៥.៨៦៧, ផលិតទឹកស្អាតបាន ៩.៩២៧.៩៤៧, អត្រាទឹកបាត់បង់ ៧,៩៥%

-ពង្រីកបំពង់ទឹកស្អាតសរុបចំនួន ៤៥.៨៧៩ ម៉ែត្រ សរុបប្រវែងបំពង់ទឹកស្អាតរបស់អង្គភាពមានចំនួន ៦៥១.៣៨០ ម៉ែត្រ។

ការងារទេសចរណ៍

ភ្ញៀវសរុប ៥០៤.៧៥៩  នាក់ ធៀបនឹងឆ្នាំមុនចំនួន ៦៨១.៧៨៧ នាក់ ថយ ២៥,៩៧​%​​​​ ក្នុងនោះ​ភ្ញៀវជាតិ ៤៧០.៨៧២ នាក់ ធៀបនឹងឆ្នាំមុនចំនួន ៥៨០.៣១៤ នាក់ ថយ ១៨,៨៦% និងភ្ញៀវ​អន្ដរ​ជាតិ​ ៣៣.៨៨៧ នាក់ ធៀបនឹងឆ្នាំមុនចំនួន ១០១.៤៧៣ នាក់ ថយ ៦៦,៦០%

ស្ថានភាពទូទៅ នៃវិស័យអប់រំ ៖

ចំនួនសាលារៀនសរុបមាន ១.១៤៧ សាលា (កើន ១៤ សាលា បើធៀបនឹងឆ្នាំ២០១៩) ក្នុងនោះ       មត្តេយ្យ​សិក្សាមាន ៣៧៣ សាលា (កើន ០៦ សាលា), បឋមសិក្សា ៦៤៩ សាលា(កើន សា​លា​)​, អនុវិទ្យា​ល័​​យ ៩៦ សាលា (កើន សាលា)និងវិទ្យាល័យ ២៩ សាលា (កើន សាលា​)​។​

ការងារសុខាភិបាល

-ខេត្តបាត់ដំបងមានស្រុកប្រតិបត្តិចំនួន ០៥ មន្ទីរពេទ្យបង្អែកចំនួន ០៧ មណ្ឌលសុខភាពចំនួន ៨២  និង​ប៉ុស្ថិ៍សុខភាពចំនួន ០២ កន្លែង ដែលមានគ្រែសម្រាកព្យាបាលសរុបចំនួន ៥៧០ គ្រែ។

-ឱសថស្ថានមានចំនួន ២០៤ កន្លែង ក្នុងនោះមានឱសថស្ថាន ១៣៨ កន្លែង ឱសថ​ស្ថាន​រង​ប្រភេទ ចំនួន ៣៧ កន្លែង ឱសថស្ថានរងប្រភេទ ចំនួន ២៤កន្លែង ឱសថបូរាណ កន្លែង និងសាខា​ក្រុមហ៊ុនឱសថមានចំនួន នៅទូទាំងខេត្ត។