រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

2019

ដោយ SokMeanចំនួនទស្សនា (3.0K)

សក្តានុពល​​​ខេត្តបាត់ដំបង​ពឹង​ផ្អែល​វិស័យ​សំខាន់ៗ​ជា​ច្រើន​រួមមាន៖

១. វិស័យសេដ្ឋកិច្ច

១.១. ការងារកសិកម្ម

  • ក្នុងឆ្នាំ២០១៩នេះ ផ្ទៃដីភ្ជួររាស់មានចំនួន ៣៦៦.៣៩៥ ហិតា ក្នុងនោះបានដាំដុះសរុប ៣៦៦​.៣៥​៧ហិតា ស្មើនឹង ១១៤,៤៩% នៃផែនការ ៣២០.០០០ហិតា។ រីឯការដាំដុះដំណាំរួមផ្សំ និងឧស្សាហកម្មអនុវត្តបាន ២៣៧.៥០៤ ហិតា ស្មើនឹង ១១៣,១០% នៃផែនការ២៦២.០០០ ហិតា។​
  • ប្រមូលផលដំណាំស្រូវអនុវត្តបាន ១៥៤.០៦១ ហិតា ស្មើនឹង ៤២,៩៦% នៃផែនការ ៣៥៨.៦៣៣ ហិតា និងទទួលបានទិន្នផលជាមធ្យម ៤,០៣៣ តោន ក្នុងមួយហិតា។​
  • រីឯការបង្កបង្កើនផលរដូវប្រាំងអនុវត្តបាន ១៦.០៩៦ ហិតា ស្មើនឹង ៩៧,៥៥% នៃផែនការ១៦.៥០០ហិតា រីឯដំណាំរួមផ្សំ និងដំណាំឧស្សាហកម្ម អនុវត្តបាន ២៨០ ហិតា ស្មើនឹង ១១,២០% នៃផែនការ ២.៥០០ហិតា។
  • ដំណាំកៅស៊ូសរុបមានចំនួន ២.៥៣១ ហិតា ស្ថិតក្នុងស្រុកចំនួន​៩ ក្នុងចំណោមស្រុកទាំង១៣។
  • កូនឈើសល់ពីឆ្នាំ២០១៨ ៧១.០១៤ ដើម, កូនឈើបណ្តុះក្នុងឆ្នាំ២០១៩ ១០៣.៤០១ ដើម, បានដាំនិងចែកចាយ​កូន​ឈើ​ ៩៦.៧៤២ ដើម, កូនឈើអន់គុណភាព និងងាប់ ១២.៥៥០ ដើម  និង​កូនឈើនៅសល់​ក្នុងថ្នាល​​ចំនួន ៦៥.១២៣ ដើម។
  • សហគមន៍ព្រៃឈើនៅក្នុងខេត្តបាត់ដំបងមានចំនួន ៣៣ សហគមន៍ មានផ្ទៃដី ១១.១៦០,៤៨ ហិតា ដែលកំពុងការពារ និងអភិរក្ស។
  • ស្ថិតិផល​នេសាទប្រចាំឆ្នាំ២០១៩ ៖ ការនេសាទជាលក្ខណៈគ្រួសារអនុវត្តចំនួន ២៨.៣០៥ តោន, ការនេសាទតាមវាលស្រែអនុវត្តចំនួន ១៥.៦០០ តោន និង ការកែច្នៃផលផលិតផលជលផលអនុវត្តចំនួន ៣.២៣២ តោន។
  • ប្រហុក, ត្រីឆ្អើរ, ផ្អកម៉ាំ,ត្រីងៀត, ត្រីហាលសម្រាប់ធ្វើចំណីសត្វ, ត្រីប្រលាក់, ទឹកត្រី(កន្លែង) អនុវត្តបានចំនួន ២.៤៤៥.៦០០ លីត្រ។
  • ការនាំចេញផលផលិតផលកែច្នៃក្នុងនិងក្រៅខេត្តចំនួន ៥.៣៩០ តោន។
  • ផលនេសាទនាំចូលពីខាងក្រៅមកចរាចរណ៍ក្នុងខេត្តចំនួន ១.៦៨៣,៥ តោន។
  • ការនាំចេញផលផលិតផលកែច្នៃទៅក្រៅប្រទេសចំនួន ៤៥០ តោន។

១.២. ការងារធនធានទឹក និងឧតុនិយម

  • ការងារជួសជុលសាងសង់ និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន ០៦ គម្រោង រួមមាន ៖ ទំនប់សាលាតាអនស្ថិតក្នុងឃុំព្រៃកនរិន្ទ និងឃុំព្រែកខ្ពប ស្រុកឯកភ្នំ, ចុះអនុវត្គម្រោង(CP11)ប្រព័ន្ធ​ធារាសាស្ត្ររាមគន់និងពោធិ៍ ស្ថិតនៅឃុំជ្រៃ ឃុំគារ និងឃុំតាលាស់ ស្រុកមោងឫស្សី, ប្រឡាយរាមចក្រី ស្ថិតក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ, ជួសជុលជើងទេរសំណង់តាហែន ស្ថិតក្នុងឃុំក្តុលតាហែន ស្រុកបវេល, ប្រឡាយនាងលក្ខណ៍​ ស្ថិតក្នុងឃុំក្តុលតាហែន ស្រុកបវេល និងគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងឃុំបាសាក់ ស្រុករុក្ខគិរី។
  • ខេត្តបាត់ដំបងមានប្រព័ន្ធធារាសាស្ត្រចំនួន ១៦ ប្រព័ន្ធ និងអាងស្តុបទឹកធំៗមួយចំនួន។

១.៣. ការងារឧស្សាហកម្ម និងសិប្បកម្ម ៖

  • មានរោងចក្រធុនធំ (ច្បាប់វិនិយោគ) ១៥ មូលដ្ឋាន ដែលមានទុនវិនិយោគសរុប ៤៦៦.១៩២.០៧៥ ដុល្លាអាមេរិក។
  • សហគ្រាសធុនតូច-មធ្យម និងសិប្បកម្មសរុបចំនួន ២៤០ មូល​ដ្ឋា​ន​។

១.៤. ការងាររដ្ឋាករទឹក

  • ស្ថិតិអតិថិជន(ចំនួនតំណចូលផ្ទះ) ២៧.៣៩៨ គ្រឿង។
  • បរិមាណផលិតផលទឹកបូមពីស្ទឹងបាន ៩.៨៥៤.៤៨៥, ផលិតទឹកស្អាតបាន ៩.១០៨.១៤៥ ស្មើនឹង ៩៦,៣៧% , អត្រាទឹកបាត់បង់ ៨,០២%

១.៥. ការងាររ៉ែ​ និង​ថាម​ពល

  • ស្ថានីយប្រេងឥន្ធនៈក្នុងខេត្តបាត់ដំបងសរុបមាន ២៤៨ ស្ថានីយ។
  • បានទទួលការផ្គត់ផ្គង់ថាមពលពីប្រព័ន្ធខ្សែបញ្ជូនជាតិ ១១៥ គីឡូវ៉ុល តាមរយៈអនុស្ថានីយ៍ CPTL (ដែ​ល​​ភ្ជាប់ពីប្រទេសថៃ) និង ២៣០ គីឡូវ៉ុល តាមរយៈអនុស្ថានីយ៍  CPG (ដែលភ្ជាប់ពីភ្នំពេញ) និងម៉ាស៊ីនភ្លើង​បម្រុងសរុបចំនួន ០៣​ គ្រឿង កម្លាំងសរុប ២.៤០០ គីឡូវ៉ាត់។

១.៦. ការងារពាណិជ្ជកម្ម

  • ទិន្នន័យ​ទទួលបាន​លិខិតប្រកាស​ចុះបញ្ជី​ពាណិជ្ជកម្ម​​​ចំនួន ៧៣៩ ទីតាំង ក្នុងនោះក្រុមហ៊ុន ៣៤៣, សាខាក្រុមហ៊ុន ៣១៨ និងសហគ្រាស ៧៨
  • នាំចូលទំនិញតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ដែលជាប់ព្រំប្រទល់ខេត្តបាត់ដំបង រួមមាន ៖ ស៊ីម៉ងត៍ ហ្វីប្រូស៊ីម៉ងត៍ ក្បឿងប្រក់ដំបូលផ្ទះ គ្រឿង​អេឡិច​​​​​ត្រូនិច ទឹកដមផ្លែឈើ ឥដ្ឋការ៉ូ ទឹកដោះគោ គោជល់ ម្សៅបៀក  ឧស្ម័នចាក់រថយន្ត ស្រាបៀរ ប្រេងម៉ាស៊ីន ដែក ទឹកផ្លែឈើ ជី ជ្រូករស់ ចំណីសត្វ គ្រឿងតុទូ ពិដាន ចានបង្គន់ ដូងប្រេង ឡុកឈិត កុងប្លាកេ កៅស៊ូ ទឹកក្រូច ​បន្ទះម្នាងសិលា និង​ទំនិញ​ចម្រុះ​​​។
  • នាំចេញតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ដែលជាប់ព្រំប្រទល់ខេត្តបាត់ដំបង រួមមាន ៖ ស្រោមសំបុត្រ កូនសៀវភៅកំណត់ហេតុ បំណែកស្បែកជើង អេតចាយ ដំឡូងមី ពោតក្រហម ស្វាយកែវល្មៀត និងម្សៅដំឡូងមី។

១.៧. ការងារទេសចរណ៍

  • បានទទួលភ្ញៀវសរុប ៦៨១.៧៨៧ នាក់ ​​​​ក្នុងនោះ​ភ្ញៀវជាតិ ៥៨០.៣១៤នាក់ និងភ្ញៀវ​អន្ដរ​ជាតិ​ ១០១.៤៧៣ នាក់។
  • សណ្ឋាគារសរុបមានចំនួន ៤៩ កន្លែង ស្មើនឹង ១.៨៦៦ បន្ទប់, ផ្ទះភ្ញៀវ ៨១ កន្លែង ស្មើនឹង ១.៤១៦ បន្ទប់, ផ្ទះស្នាក់ ០៣​ កន្លែង ស្មើនឹង ០៨ បន្ទប់, ភោជនីយដ្ឋាន អាហារដ្ឋាន ៧៧ កន្លែង មានតុ ១.៣៧៩ និង​កៅអី ៦.០៨០ , ហាងម៉ាស្សា ០៤ កន្លែង ស្មើនឹង ៣២ គ្រែ, ខារ៉ាអូខេ ២២ កន្លែង ស្មើនឹង ១៣០ បន្ទប់, រង្គសាល-ឌីស្កូតែក ០២ កន្លែង,​ កីឡាទេសចរណ៍ ០៤ កន្លែង, ទីភ្នាក់ងារទេសចរណ៍ សាខា, អាជីវក​ម្ម​​​ដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក ០៦ សាខា ផ្លូវគោក ០១ សាខា និងមាន​មគ្គុទ្ទេសក៍​ទេសចរណ៍​ នាក់។
  • សារមន្ទីរខេត្តបានទទួលភ្ញៀវចូលទស្សនាក្នុងឆ្នាំ២០១៩សរុបចំនួន ៤.៩៥៧ នាក់ ក្នុងនោះភ្ញៀវជាតិ​ចំនួន ៣.៩១៧ នាក់ ភ្ញៀវអន្ដរជាតិ ១.០៤០ នាក់។

២. វិស័យសង្គមកិច្ច

២.‌១. ការងារអប់រំ

  • សាលារៀនសរុបមានចំនួន ១.១៣៣ សាលា (កើន ២១ សាលា បើប្រៀបធៀបនឹងឆ្នាំ២០១៨) ក្នុងនោះមត្តេយ្យសិក្សាមាន ៣៦៧  សាលា (កើន ១១ សាលា), បឋមសិក្សា ៦៤៤ សាលា(កើន ០៧ សាលា), អនុវិទ្យា​ល័​​យ ៩៥ សាលា (កើន សាលា)និងវិទ្យាល័យ ២៧ សាលា (កើន សាលា​)​។​
  • ចំនួនសិស្សសរុប ២៥២.៤៤៥ នាក់ ស្រី ១២៥.៦៨១ នាក់ ក្នុងនោះមត្តេយ្យសិក្សាមាន ១៧.៦៣២នាក់ ស្រី ៩.៣៦០ នាក់ , បឋមសិក្សា ១៧១.៨១០ នាក់ ស្រី ៨២.១៩៨ នាក់, មធ្យមសិក្សាបឋមភូមិ ៤៣.៣៧២ នាក់ ស្រី ២៣.០៣៤ នាក់ និងមធ្យមសិក្សាទុតិយភូមិ ១៩.៦៣១ នាក់ ស្រី ១១.០៨៩ នាក់។
  • សាលារៀនចំណេះទូទៅ និងឯកជនសរុបមាន ១.១៧៧ សាលា ស្មើនឹង ៨.០០០ថ្នាក់ ក្នុងនោះ​មត្តេយ្យ​​សិក្សា​មាន ៣៨៣ សាលា ស្មើនឹង ៧១៧ ថ្នាក់, បឋមសិក្សាមាន ៦៦១ សាលា ស្មើនឹង ៥.៧២១ ថ្នាក់ និងមធ្យមសិក្សាមានអនុវិទ្យាល័យ ៩៥ សាលា ស្មើនឹង ៦៣០ ថ្នាក់ និងវិទ្យាល័យ ៣៨ សាលា ស្មើនឹង ៨០៤ ថ្នាក់។
  • គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនមានចំនួន ១២ គ្រឹះស្ថាន មាននិស្សិតកំពុង​សិក្សា​សរុប​ចំនួន​ ១០.៤៦៥ នាក់ ស្រី ៥.១៤៨ នាក់។

២.២. ការងារសុខាភិបាល

  • ខេត្តបាត់ដំបងមានស្រុកប្រតិបត្តិ ០៥, មន្ទីរពេទ្យបង្អែកចំនួន ០៦, មណ្ឌលសុខភាពចំនួន ៧៧ និង​គ្រែសរុប ៤៧៧
  • ខេត្តមានឱសថស្ថានចំនួន ១២៣ ឱសថស្ថាន និង០៦សាខាក្រុមហ៊ុនឱសថ, បន្ទប់ពិគ្រោះ​ព្យាបាល​ជំងឺទូទៅ ២១៣, មន្ទីរពហុព្យាបាល ០៨, មន្ទីរសំរាកព្យាបាល ១៨, មន្ទីរពិសោធន៍វេជ្ជសាស្ត្រ ០៨, បន្ទប់​​ព្យាបាលចលនា ០៦, បន្ទប់ថែទាំជំងឺ ២៦២, បន្ទប់ពិគ្រោះព្យាបាលមាត់ធ្មេញ ៣១, បន្ទប់​ពិគ្រោះ​ស្រ្តី​មានផ្ទៃពោះ ៩៩, មន្ទីរព្យាបាលមាត់ធ្មេញ ០១, មន្ទីរសម្ភព ០១, មន្ទីរពេទ្យឯកជន ០១

២.៣. ការងារព័ត៌មាន

  • ស្ថានីយ៍វិទ្យុអេហ្វអឹមឯកជនក្នុងខេត្តបាត់ដំបង និងបន្តពីក្រៅខេត្តមាន ៤២ ស្ថានីយ៍ និងរបស់រដ្ឋ (ប្រព័ន្ធ FM 92.72MHZ)។
  • ស្ថានីយ៍ទូរទស្សន៍មានចំនួន ១៣ ស្ថានីយ៍ និងរបស់រដ្ឋ (ប្រព័ន្ធ VHF UHF HD)។
  • ទូរទស្សន៍ខ្សែកាប្លិ៍ចំនួន ០២ ក្រុមហ៊ុនក្នុងក្រុង និងបន្តតាមបណ្តាស្រុកមាន ០៧ ក្រុមហ៊ុនទៀត (ប្រព័ន្ធ Analoge & Digital)។
  • ទូរទស្សន៍របស់ចិនមាន ០២ ក្រុមហ៊ុន (ប្រព័ន្ធ Digital រូបភាព HD)។
  • ទូរទស្សន៍របស់ម៉ាឡេស៊ីមាន One TV ០១ ក្រុមហ៊ុន (ប្រព័ន្ធ Digital រូបភាព HD)។
  • ទូរទស្សន៍តេជោធីវី ០១ ក្រុមហ៊ុន (DTV រូបភាព HD)។
  • មានកាសែត, ទស្សនាវដ្តី និងប្រព័ន្ធអេឡិចត្រូនិចផ្សេងៗ។

២.៤. ការងារធម្មការ និងសាសនា

  • វត្តទាំងពីរគណៈសរុបមាន ៣៨៣ កន្លែង, ព្រះសង្ឃមានចំនួន ៥.៨៤៥ អង្គ ក្នុងនោះសាមណេរមាន​ ៣.៩៩៧ អង្គ។
  • វត្តគណៈមហានិកាយសរុបមាន ៣៦៨ កន្លែង ព្រះសង្ឃមានចំនួន ៥.៦៣១ អង្គ ក្នុងនោះសាមណេរ​មាន​​​ចំនួន ៣.៨២០ អង្គ។
  • វត្តគណៈធម្មយុត្តិកនិកាយសរុបមានចំនួន ១៥ កន្លែង ព្រះសង្ឃមានចំនួន ២១៤ អង្គ ក្នុងនោះសាមណេរ​មានចំនួន ១៧៧ អង្គ។
  • អាចារ្យសរុបចំនួន ១.០៩៩ នាក់, គណៈកម្មការ​មាន ២.៣៣០ នាក់, តាជីមានចំនួន ២២៣ នាក់, យាយជី​មាន​ចំនួន ៦៧២ នាក់ និងក្មេងស្នាក់នៅ​ក្នុងវត្តមានចំនួន ៨៦៦នា​​​ក់។
  • សាសនាឥស្លាមមានព្រះវិហារចំនួន ២៦ កន្លែង ស៊ូរ៉ាវចំនួន ២០ កន្លែង និងអង្គការចំនួន ០៣ កន្លែង បរិស័ទសរុបចំនួន ២៤.៧៦៨ នាក់ ក្នុងនោះស្រ្តីចំនួន ១២.៧៣៥ នាក់។
  • សាសនាគ្រិស្តមានព្រះវិហារចំនួន ២១ កន្លែង ស្នាក់ការថ្វាយបង្គំចំនួន ១៧០ កន្លែង និងអង្គការចំនួន ០៧ កន្លែង គ្រិស្តបរិស័ទសរុប ១២.២០២ នាក់ ស្ត្រី ៦.៨៧៦ នាក់។
  • សាសនាបាហៃមានស្នាក់ការថ្វាយបង្គំចំនួន ០៤ កន្លែង សរុបបរិស័ទ ២.១៣៥ នាក់ ក្នុងនោះស្ត្រីចំនួន ១.២០២ នាក់។
  • សាសនាព្រះពុទ្ធមហាយានចិនមានព្រះវិហារចំនួន ០៩ កន្លែង សរុបបរិស័ទ ៧២៥ នាក់ ក្នុងនោះស្ត្រី​ចំនួន ៣៥១ នាក់។
  • សាសនាព្រះពុទ្ធមហាយានវៀតណាមមានព្រះវិហារចំនួន ០១ កន្លែង សរុបបរិស័ទ ៨៩ នាក់ ក្នុងនោះ​ស្ត្រីចំនួន ៥៤ នាក់។

២.៥. ការងារសាធារណការ

  • ផ្លូវជាតិចំនួន ខ្សែ សរុបប្រវែង ​៤៤០,៧៣ គម រួម​មាន​ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ​៥៧​, ផ្លូវជាតិលេខ៥៧-៧, ផ្លូវជាតិលេខ៥៧B, ផ្លូវជាតិ​លេខ៥៧B1, ផ្លូវជាតិ​លេខ៥៧B២ និង​ផ្លូវ​ជាតិ​​លេខ​៥៩
  • ផ្លូវកៅស៊ូ (ផ្លូវខេត្ត ១៤ ខ្សែ) សរុបប្រវែង ​១៨៦,២៥ គ.ម រួមមាន​ផ្លូវ​ខេត្ត​លេខ​​​​១៥៤H, ផ្លូវខេត្តលេខ​១៥៤H1, ផ្លូវខេត្តលេខ​១៥៦H2, ផ្លូ​វ​ខេ​​​​​​ត្ត​​​​​​​​​​​​លេខ១៥៦, ផ្លូវខេត្តលេខ​១៥៦A, ផ្លូវខេត្តលេខ​១៥៦​A​1​, ផ្លូវខេត្តលេខ១៥៦BB2,​ ផ្លូវខេត្តលេខ​១៥៧, ផ្លូវខេត្ត​លេ​ខ​១៥៧​​A​, ផ្លូវខេត្ត​លេខ​១៥៩​B, ផ្លូវខេត្តលេខ​១៥៩C, ផ្លូវខេត្តលេខ​១៥៧​០​,​ ផ្លូវខេត្ត​លេខ​១៥៧១ និងផ្លូវខេត្ត​លេខ​១៥៧១A។
  • ផ្លូវខេត្តក្រាលក្រួសក្រហមចំនួន ១៨ ខ្សែ សរុប​ ៣៣៦,៤ គមរួម​មា​ន​​​​ផ្លូវ​ខេ​ត្ត​​​​​​លេខ១៥៤H2​, ផ្លូវខេត្ត​លេខ​១៥៦, ផ្លូវខេត្ត​លេខ​​១៥៦​A​, ផ្លូវខេត្តលេខ​១៥៧​A​, ផ្លូវខេត្តលេខ​១៥៧B​​, ផ្លូវខេត្ត​លេខ​១៥៧​B1, ផ្លូវខេត្តលេខ១៥៧B2,​ ផ្លូវខេត្តលេខ១៥៩B១,  ផ្លូវខេត្តលេខ១៥៧០, ផ្លូវខេត្ត​លេខ១៥៧០A, ផ្លូវខេត្ត​លេខ១៥៧១A,​ ផ្លូវខេត្តលេខ​១៥​៧​១​​B, ផ្លូវខេត្ត​លេខ១៥៧៣A​, ផ្លូវ​ខេត្ត​លេខ១៥៧៤A, ផ្លូវខេត្ត​១៥៧៧A, ផ្លូវ​ខេ​ត្ត​លេខ១៥៧៧A1, ផ្លូវ​ខេត្តលេខ១៥៩១​​ ​និងផ្លូវ​​​​​​​​​ខេត្តលេខ១៥៩៤។
  • ​​យាន​យន្តបានចុះ​បញ្ជីសរុប ៣៧.០៨៥ គ្រឿង, ផ្ទេរកម្មសិទ្ធិយានយន្តបាន ១.៩១២គ្រឿង, ទុតិយតាបណ្ណ និងផ្លាកសម្គាល់យានយន្ត ៧០៥ គ្រឿង, ប្តូរពណ៌ ប្តូរម៉ាស៊ីន ប្តូរលេខថ្មី​យាន​យន្ត ២៥៥ គ្រឿង,  ត្រួតពិនិត្យលក្ខណៈបច្ចេកទេស​ ២២.៥៤១​ គ្រឿង, ផ្តល់អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន ៤.១២៣ ប័ណ្ណ, ផ្តល់ប័ណ្ណបើកបរបាន ១.០៥០ ប័ណ្ណ, ប្តូរ​​ប័ណ្ណ​​បើកបរ ២.៧៩៦ ប័ណ្ណ និង​ធ្វើ​ទុតិយតា/តតិយតាបណ្ណបើកបរបាន ២៨៤ គ្រឿង។
  • បានបូមទឹកកខ្វក់ចំនួន ២.៨២៥ ម៉ោង, ស្តារប្រព័ន្ធលូ ៣៦៩ ម៉ែត្រ, ស្តារប្រឡាយមេ ៩៣ ម៉ែត្រ, ស្តារបន្ទប់លូ ១.០២១ បន្ទប់, ជួសជុល​បន្ទប់​លូ​ ៤៥ បន្ទប់, ស្តារទរ​ចិញ្ចើមថ្នល់ ៣.១៧៨ ម៉ែត្រ, សាងសង់ទរចិញ្ចើមថ្នល់ ២៤៦ ម៉ែត្រ ,ស្តារស្រះក្នុងបរិវេណស្ថានីយ៍ចម្រោះទឹកកខ្វក់ចំនួន ០៣ ស្រះ និងកាប់ស្មៅ កាប់ព្រៃបរិវេណស្ថានីយចម្រោះទឹកកខ្វក់ ៣.៨៦៨
បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យ016 717 129
017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969
077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)0977780014

BATTAMBANG WEATHER

ផ្លូវលេខ 1, ទល់មុខស្ពានថ្មចាស់បាត់ដំបង

អ៊ីមែល : info@battambang.gov.kh

លេខទូរស័ព្ទ : (+855)53 732 137

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តបាត់ដំបង

កែប្រែចុងក្រោយ : 2 ថ្ងៃមុន