សក្តានុពលខេត្តបាត់ដំបងពឹងផ្អែលវិស័យសំខាន់ៗជាច្រើនរួមមាន៖
១. វិស័យសេដ្ឋកិច្ច
១.១. ការងារកសិកម្ម
- ក្នុងឆ្នាំ២០១៩នេះ ផ្ទៃដីភ្ជួររាស់មានចំនួន ៣៦៦.៣៩៥ ហិតា ក្នុងនោះបានដាំដុះសរុប ៣៦៦.៣៥៧ហិតា ស្មើនឹង ១១៤,៤៩% នៃផែនការ ៣២០.០០០ហិតា។ រីឯការដាំដុះដំណាំរួមផ្សំ និងឧស្សាហកម្មអនុវត្តបាន ២៣៧.៥០៤ ហិតា ស្មើនឹង ១១៣,១០% នៃផែនការ២៦២.០០០ ហិតា។
- ប្រមូលផលដំណាំស្រូវអនុវត្តបាន ១៥៤.០៦១ ហិតា ស្មើនឹង ៤២,៩៦% នៃផែនការ ៣៥៨.៦៣៣ ហិតា និងទទួលបានទិន្នផលជាមធ្យម ៤,០៣៣ តោន ក្នុងមួយហិតា។
- រីឯការបង្កបង្កើនផលរដូវប្រាំងអនុវត្តបាន ១៦.០៩៦ ហិតា ស្មើនឹង ៩៧,៥៥% នៃផែនការ១៦.៥០០ហិតា រីឯដំណាំរួមផ្សំ និងដំណាំឧស្សាហកម្ម អនុវត្តបាន ២៨០ ហិតា ស្មើនឹង ១១,២០% នៃផែនការ ២.៥០០ហិតា។
- ដំណាំកៅស៊ូសរុបមានចំនួន ២.៥៣១ ហិតា ស្ថិតក្នុងស្រុកចំនួន៩ ក្នុងចំណោមស្រុកទាំង១៣។
- កូនឈើសល់ពីឆ្នាំ២០១៨ ៧១.០១៤ ដើម, កូនឈើបណ្តុះក្នុងឆ្នាំ២០១៩ ១០៣.៤០១ ដើម, បានដាំនិងចែកចាយកូនឈើ ៩៦.៧៤២ ដើម, កូនឈើអន់គុណភាព និងងាប់ ១២.៥៥០ ដើម និងកូនឈើនៅសល់ក្នុងថ្នាលចំនួន ៦៥.១២៣ ដើម។
- សហគមន៍ព្រៃឈើនៅក្នុងខេត្តបាត់ដំបងមានចំនួន ៣៣ សហគមន៍ មានផ្ទៃដី ១១.១៦០,៤៨ ហិតា ដែលកំពុងការពារ និងអភិរក្ស។
- ស្ថិតិផលនេសាទប្រចាំឆ្នាំ២០១៩ ៖ ការនេសាទជាលក្ខណៈគ្រួសារអនុវត្តចំនួន ២៨.៣០៥ តោន, ការនេសាទតាមវាលស្រែអនុវត្តចំនួន ១៥.៦០០ តោន និង ការកែច្នៃផលផលិតផលជលផលអនុវត្តចំនួន ៣.២៣២ តោន។
- ប្រហុក, ត្រីឆ្អើរ, ផ្អកម៉ាំ,ត្រីងៀត, ត្រីហាលសម្រាប់ធ្វើចំណីសត្វ, ត្រីប្រលាក់, ទឹកត្រី(៦កន្លែង) អនុវត្តបានចំនួន ២.៤៤៥.៦០០ លីត្រ។
- ការនាំចេញផលផលិតផលកែច្នៃក្នុងនិងក្រៅខេត្តចំនួន ៥.៣៩០ តោន។
- ផលនេសាទនាំចូលពីខាងក្រៅមកចរាចរណ៍ក្នុងខេត្តចំនួន ១.៦៨៣,៥ តោន។
- ការនាំចេញផលផលិតផលកែច្នៃទៅក្រៅប្រទេសចំនួន ៤៥០ តោន។
១.២. ការងារធនធានទឹក និងឧតុនិយម
- ការងារជួសជុលសាងសង់ និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន ០៦ គម្រោង រួមមាន ៖ ទំនប់សាលាតាអនស្ថិតក្នុងឃុំព្រៃកនរិន្ទ និងឃុំព្រែកខ្ពប ស្រុកឯកភ្នំ, ចុះអនុវត្គម្រោង(CP11)ប្រព័ន្ធធារាសាស្ត្ររាមគន់និងពោធិ៍ ស្ថិតនៅឃុំជ្រៃ ឃុំគារ និងឃុំតាលាស់ ស្រុកមោងឫស្សី, ប្រឡាយរាមចក្រី ស្ថិតក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ, ជួសជុលជើងទេរសំណង់តាហែន ស្ថិតក្នុងឃុំក្តុលតាហែន ស្រុកបវេល, ប្រឡាយនាងលក្ខណ៍ ស្ថិតក្នុងឃុំក្តុលតាហែន ស្រុកបវេល និងគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងឃុំបាសាក់ ស្រុករុក្ខគិរី។
- ខេត្តបាត់ដំបងមានប្រព័ន្ធធារាសាស្ត្រចំនួន ១៦ ប្រព័ន្ធ និងអាងស្តុបទឹកធំៗមួយចំនួន។
១.៣. ការងារឧស្សាហកម្ម និងសិប្បកម្ម ៖
- មានរោងចក្រធុនធំ (ច្បាប់វិនិយោគ) ១៥ មូលដ្ឋាន ដែលមានទុនវិនិយោគសរុប ៤៦៦.១៩២.០៧៥ ដុល្លាអាមេរិក។
- សហគ្រាសធុនតូច-មធ្យម និងសិប្បកម្មសរុបចំនួន ២៤០ មូលដ្ឋាន។
១.៤. ការងាររដ្ឋាករទឹក
- ស្ថិតិអតិថិជន(ចំនួនតំណចូលផ្ទះ) ២៧.៣៩៨ គ្រឿង។
- បរិមាណផលិតផលទឹកបូមពីស្ទឹងបាន ៩.៨៥៤.៤៨៥ ម៣, ផលិតទឹកស្អាតបាន ៩.១០៨.១៤៥ ម៣ ស្មើនឹង ៩៦,៣៧% , អត្រាទឹកបាត់បង់ ៨,០២% ។
១.៥. ការងាររ៉ែ និងថាមពល
- ស្ថានីយប្រេងឥន្ធនៈក្នុងខេត្តបាត់ដំបងសរុបមាន ២៤៨ ស្ថានីយ។
- បានទទួលការផ្គត់ផ្គង់ថាមពលពីប្រព័ន្ធខ្សែបញ្ជូនជាតិ ១១៥ គីឡូវ៉ុល តាមរយៈអនុស្ថានីយ៍ CPTL (ដែលភ្ជាប់ពីប្រទេសថៃ) និង ២៣០ គីឡូវ៉ុល តាមរយៈអនុស្ថានីយ៍ CPG (ដែលភ្ជាប់ពីភ្នំពេញ) និងម៉ាស៊ីនភ្លើងបម្រុងសរុបចំនួន ០៣ គ្រឿង កម្លាំងសរុប ២.៤០០ គីឡូវ៉ាត់។
១.៦. ការងារពាណិជ្ជកម្ម
- ទិន្នន័យទទួលបានលិខិតប្រកាសចុះបញ្ជីពាណិជ្ជកម្មចំនួន ៧៣៩ ទីតាំង ក្នុងនោះក្រុមហ៊ុន ៣៤៣, សាខាក្រុមហ៊ុន ៣១៨ និងសហគ្រាស ៧៨ ។
- នាំចូលទំនិញតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ដែលជាប់ព្រំប្រទល់ខេត្តបាត់ដំបង រួមមាន ៖ ស៊ីម៉ងត៍ ហ្វីប្រូស៊ីម៉ងត៍ ក្បឿងប្រក់ដំបូលផ្ទះ គ្រឿងអេឡិចត្រូនិច ទឹកដមផ្លែឈើ ឥដ្ឋការ៉ូ ទឹកដោះគោ គោជល់ ម្សៅបៀក ឧស្ម័នចាក់រថយន្ត ស្រាបៀរ ប្រេងម៉ាស៊ីន ដែក ទឹកផ្លែឈើ ជី ជ្រូករស់ ចំណីសត្វ គ្រឿងតុទូ ពិដាន ចានបង្គន់ ដូងប្រេង ឡុកឈិត កុងប្លាកេ កៅស៊ូ ទឹកក្រូច បន្ទះម្នាងសិលា និងទំនិញចម្រុះ។
- នាំចេញតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ដែលជាប់ព្រំប្រទល់ខេត្តបាត់ដំបង រួមមាន ៖ ស្រោមសំបុត្រ កូនសៀវភៅកំណត់ហេតុ បំណែកស្បែកជើង អេតចាយ ដំឡូងមី ពោតក្រហម ស្វាយកែវល្មៀត និងម្សៅដំឡូងមី។
១.៧. ការងារទេសចរណ៍
- បានទទួលភ្ញៀវសរុប ៦៨១.៧៨៧ នាក់ ក្នុងនោះភ្ញៀវជាតិ ៥៨០.៣១៤នាក់ និងភ្ញៀវអន្ដរជាតិ ១០១.៤៧៣ នាក់។
- សណ្ឋាគារសរុបមានចំនួន ៤៩ កន្លែង ស្មើនឹង ១.៨៦៦ បន្ទប់, ផ្ទះភ្ញៀវ ៨១ កន្លែង ស្មើនឹង ១.៤១៦ បន្ទប់, ផ្ទះស្នាក់ ០៣ កន្លែង ស្មើនឹង ០៨ បន្ទប់, ភោជនីយដ្ឋាន អាហារដ្ឋាន ៧៧ កន្លែង មានតុ ១.៣៧៩ និងកៅអី ៦.០៨០ , ហាងម៉ាស្សា ០៤ កន្លែង ស្មើនឹង ៣២ គ្រែ, ខារ៉ាអូខេ ២២ កន្លែង ស្មើនឹង ១៣០ បន្ទប់, រង្គសាល-ឌីស្កូតែក ០២ កន្លែង, កីឡាទេសចរណ៍ ០៤ កន្លែង, ទីភ្នាក់ងារទេសចរណ៍ ២ សាខា, អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក ០៦ សាខា ផ្លូវគោក ០១ សាខា និងមានមគ្គុទ្ទេសក៍ទេសចរណ៍ ២ នាក់។
- សារមន្ទីរខេត្តបានទទួលភ្ញៀវចូលទស្សនាក្នុងឆ្នាំ២០១៩សរុបចំនួន ៤.៩៥៧ នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ៣.៩១៧ នាក់ ភ្ញៀវអន្ដរជាតិ ១.០៤០ នាក់។
២. វិស័យសង្គមកិច្ច
២.១. ការងារអប់រំ
- សាលារៀនសរុបមានចំនួន ១.១៣៣ សាលា (កើន ២១ សាលា បើប្រៀបធៀបនឹងឆ្នាំ២០១៨) ក្នុងនោះមត្តេយ្យសិក្សាមាន ៣៦៧ សាលា (កើន ១១ សាលា), បឋមសិក្សា ៦៤៤ សាលា(កើន ០៧ សាលា), អនុវិទ្យាល័យ ៩៥ សាលា (កើន ២ សាលា)និងវិទ្យាល័យ ២៧ សាលា (កើន ១ សាលា)។
- ចំនួនសិស្សសរុប ២៥២.៤៤៥ នាក់ ស្រី ១២៥.៦៨១ នាក់ ក្នុងនោះមត្តេយ្យសិក្សាមាន ១៧.៦៣២នាក់ ស្រី ៩.៣៦០ នាក់ , បឋមសិក្សា ១៧១.៨១០ នាក់ ស្រី ៨២.១៩៨ នាក់, មធ្យមសិក្សាបឋមភូមិ ៤៣.៣៧២ នាក់ ស្រី ២៣.០៣៤ នាក់ និងមធ្យមសិក្សាទុតិយភូមិ ១៩.៦៣១ នាក់ ស្រី ១១.០៨៩ នាក់។
- សាលារៀនចំណេះទូទៅ និងឯកជនសរុបមាន ១.១៧៧ សាលា ស្មើនឹង ៨.០០០ថ្នាក់ ក្នុងនោះមត្តេយ្យសិក្សាមាន ៣៨៣ សាលា ស្មើនឹង ៧១៧ ថ្នាក់, បឋមសិក្សាមាន ៦៦១ សាលា ស្មើនឹង ៥.៧២១ ថ្នាក់ និងមធ្យមសិក្សាមានអនុវិទ្យាល័យ ៩៥ សាលា ស្មើនឹង ៦៣០ ថ្នាក់ និងវិទ្យាល័យ ៣៨ សាលា ស្មើនឹង ៨០៤ ថ្នាក់។
- គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនមានចំនួន ១២ គ្រឹះស្ថាន មាននិស្សិតកំពុងសិក្សាសរុបចំនួន ១០.៤៦៥ នាក់ ស្រី ៥.១៤៨ នាក់។
២.២. ការងារសុខាភិបាល
- ខេត្តបាត់ដំបងមានស្រុកប្រតិបត្តិ ០៥, មន្ទីរពេទ្យបង្អែកចំនួន ០៦, មណ្ឌលសុខភាពចំនួន ៧៧ និងគ្រែសរុប ៤៧៧ ។
- ខេត្តមានឱសថស្ថានចំនួន ១២៣ ឱសថស្ថាន និង០៦សាខាក្រុមហ៊ុនឱសថ, បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ ២១៣, មន្ទីរពហុព្យាបាល ០៨, មន្ទីរសំរាកព្យាបាល ១៨, មន្ទីរពិសោធន៍វេជ្ជសាស្ត្រ ០៨, បន្ទប់ព្យាបាលចលនា ០៦, បន្ទប់ថែទាំជំងឺ ២៦២, បន្ទប់ពិគ្រោះព្យាបាលមាត់ធ្មេញ ៣១, បន្ទប់ពិគ្រោះស្រ្តីមានផ្ទៃពោះ ៩៩, មន្ទីរព្យាបាលមាត់ធ្មេញ ០១, មន្ទីរសម្ភព ០១, មន្ទីរពេទ្យឯកជន ០១។
២.៣. ការងារព័ត៌មាន
- ស្ថានីយ៍វិទ្យុអេហ្វអឹមឯកជនក្នុងខេត្តបាត់ដំបង និងបន្តពីក្រៅខេត្តមាន ៤២ ស្ថានីយ៍ និងរបស់រដ្ឋ១ (ប្រព័ន្ធ FM 92.72MHZ)។
- ស្ថានីយ៍ទូរទស្សន៍មានចំនួន ១៣ ស្ថានីយ៍ និងរបស់រដ្ឋ១ (ប្រព័ន្ធ VHF UHF HD)។
- ទូរទស្សន៍ខ្សែកាប្លិ៍ចំនួន ០២ ក្រុមហ៊ុនក្នុងក្រុង និងបន្តតាមបណ្តាស្រុកមាន ០៧ ក្រុមហ៊ុនទៀត (ប្រព័ន្ធ Analoge & Digital)។
- ទូរទស្សន៍របស់ចិនមាន ០២ ក្រុមហ៊ុន (ប្រព័ន្ធ Digital រូបភាព HD)។
- ទូរទស្សន៍របស់ម៉ាឡេស៊ីមាន One TV ០១ ក្រុមហ៊ុន (ប្រព័ន្ធ Digital រូបភាព HD)។
- ទូរទស្សន៍តេជោធីវី ០១ ក្រុមហ៊ុន (DTV រូបភាព HD)។
- មានកាសែត, ទស្សនាវដ្តី និងប្រព័ន្ធអេឡិចត្រូនិចផ្សេងៗ។
២.៤. ការងារធម្មការ និងសាសនា
- វត្តទាំងពីរគណៈសរុបមាន ៣៨៣ កន្លែង, ព្រះសង្ឃមានចំនួន ៥.៨៤៥ អង្គ ក្នុងនោះសាមណេរមាន ៣.៩៩៧ អង្គ។
- វត្តគណៈមហានិកាយសរុបមាន ៣៦៨ កន្លែង ព្រះសង្ឃមានចំនួន ៥.៦៣១ អង្គ ក្នុងនោះសាមណេរមានចំនួន ៣.៨២០ អង្គ។
- វត្តគណៈធម្មយុត្តិកនិកាយសរុបមានចំនួន ១៥ កន្លែង ព្រះសង្ឃមានចំនួន ២១៤ អង្គ ក្នុងនោះសាមណេរមានចំនួន ១៧៧ អង្គ។
- អាចារ្យសរុបចំនួន ១.០៩៩ នាក់, គណៈកម្មការមាន ២.៣៣០ នាក់, តាជីមានចំនួន ២២៣ នាក់, យាយជីមានចំនួន ៦៧២ នាក់ និងក្មេងស្នាក់នៅក្នុងវត្តមានចំនួន ៨៦៦នាក់។
- សាសនាឥស្លាមមានព្រះវិហារចំនួន ២៦ កន្លែង ស៊ូរ៉ាវចំនួន ២០ កន្លែង និងអង្គការចំនួន ០៣ កន្លែង បរិស័ទសរុបចំនួន ២៤.៧៦៨ នាក់ ក្នុងនោះស្រ្តីចំនួន ១២.៧៣៥ នាក់។
- សាសនាគ្រិស្តមានព្រះវិហារចំនួន ២១ កន្លែង ស្នាក់ការថ្វាយបង្គំចំនួន ១៧០ កន្លែង និងអង្គការចំនួន ០៧ កន្លែង គ្រិស្តបរិស័ទសរុប ១២.២០២ នាក់ ស្ត្រី ៦.៨៧៦ នាក់។
- សាសនាបាហៃមានស្នាក់ការថ្វាយបង្គំចំនួន ០៤ កន្លែង សរុបបរិស័ទ ២.១៣៥ នាក់ ក្នុងនោះស្ត្រីចំនួន ១.២០២ នាក់។
- សាសនាព្រះពុទ្ធមហាយានចិនមានព្រះវិហារចំនួន ០៩ កន្លែង សរុបបរិស័ទ ៧២៥ នាក់ ក្នុងនោះស្ត្រីចំនួន ៣៥១ នាក់។
- សាសនាព្រះពុទ្ធមហាយានវៀតណាមមានព្រះវិហារចំនួន ០១ កន្លែង សរុបបរិស័ទ ៨៩ នាក់ ក្នុងនោះស្ត្រីចំនួន ៥៤ នាក់។
២.៥. ការងារសាធារណការ
- ផ្លូវជាតិចំនួន ៧ ខ្សែ សរុបប្រវែង ៤៤០,៧៣ គម រួមមានផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៥៧, ផ្លូវជាតិលេខ៥៧-៧, ផ្លូវជាតិលេខ៥៧B, ផ្លូវជាតិលេខ៥៧B1, ផ្លូវជាតិលេខ៥៧B២ និងផ្លូវជាតិលេខ៥៩។
- ផ្លូវកៅស៊ូ (ផ្លូវខេត្ត ១៤ ខ្សែ) សរុបប្រវែង ១៨៦,២៥ គ.ម រួមមានផ្លូវខេត្តលេខ១៥៤H, ផ្លូវខេត្តលេខ១៥៤H1, ផ្លូវខេត្តលេខ១៥៦H2, ផ្លូវខេត្តលេខ១៥៦, ផ្លូវខេត្តលេខ១៥៦A, ផ្លូវខេត្តលេខ១៥៦A1, ផ្លូវខេត្តលេខ១៥៦BB2, ផ្លូវខេត្តលេខ១៥៧, ផ្លូវខេត្តលេខ១៥៧A, ផ្លូវខេត្តលេខ១៥៩B, ផ្លូវខេត្តលេខ១៥៩C, ផ្លូវខេត្តលេខ១៥៧០, ផ្លូវខេត្តលេខ១៥៧១ និងផ្លូវខេត្តលេខ១៥៧១A។
- ផ្លូវខេត្តក្រាលក្រួសក្រហមចំនួន ១៨ ខ្សែ សរុប ៣៣៦,៤ គមរួមមានផ្លូវខេត្តលេខ១៥៤H2, ផ្លូវខេត្តលេខ១៥៦, ផ្លូវខេត្តលេខ១៥៦A, ផ្លូវខេត្តលេខ១៥៧A, ផ្លូវខេត្តលេខ១៥៧B, ផ្លូវខេត្តលេខ១៥៧B1, ផ្លូវខេត្តលេខ១៥៧B2, ផ្លូវខេត្តលេខ១៥៩B១, ផ្លូវខេត្តលេខ១៥៧០, ផ្លូវខេត្តលេខ១៥៧០A, ផ្លូវខេត្តលេខ១៥៧១A, ផ្លូវខេត្តលេខ១៥៧១B, ផ្លូវខេត្តលេខ១៥៧៣A, ផ្លូវខេត្តលេខ១៥៧៤A, ផ្លូវខេត្ត១៥៧៧A, ផ្លូវខេត្តលេខ១៥៧៧A1, ផ្លូវខេត្តលេខ១៥៩១ និងផ្លូវខេត្តលេខ១៥៩៤។
- យានយន្តបានចុះបញ្ជីសរុប ៣៧.០៨៥ គ្រឿង, ផ្ទេរកម្មសិទ្ធិយានយន្តបាន ១.៩១២គ្រឿង, ទុតិយតាបណ្ណ និងផ្លាកសម្គាល់យានយន្ត ៧០៥ គ្រឿង, ប្តូរពណ៌ ប្តូរម៉ាស៊ីន ប្តូរលេខថ្មីយានយន្ត ២៥៥ គ្រឿង, ត្រួតពិនិត្យលក្ខណៈបច្ចេកទេស ២២.៥៤១ គ្រឿង, ផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មដឹកជញ្ជូន ៤.១២៣ ប័ណ្ណ, ផ្តល់ប័ណ្ណបើកបរបាន ១.០៥០ ប័ណ្ណ, ប្តូរប័ណ្ណបើកបរ ២.៧៩៦ ប័ណ្ណ និងធ្វើទុតិយតា/តតិយតាបណ្ណបើកបរបាន ២៨៤ គ្រឿង។
- បានបូមទឹកកខ្វក់ចំនួន ២.៨២៥ ម៉ោង, ស្តារប្រព័ន្ធលូ ៣៦៩ ម៉ែត្រ, ស្តារប្រឡាយមេ ៩៣ ម៉ែត្រ, ស្តារបន្ទប់លូ ១.០២១ បន្ទប់, ជួសជុលបន្ទប់លូ ៤៥ បន្ទប់, ស្តារទរចិញ្ចើមថ្នល់ ៣.១៧៨ ម៉ែត្រ, សាងសង់ទរចិញ្ចើមថ្នល់ ២៤៦ ម៉ែត្រ ,ស្តារស្រះក្នុងបរិវេណស្ថានីយ៍ចម្រោះទឹកកខ្វក់ចំនួន ០៣ ស្រះ និងកាប់ស្មៅ កាប់ព្រៃបរិវេណស្ថានីយចម្រោះទឹកកខ្វក់ ៣.៨៦៨ ម២។