ខេត្តបាត់ដំបង គឺជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តសរុប២៥ ដែលមានព្រំប្រទល់ខាងលិចទល់នឹងខេត្តប៉ៃលិន និងព្រះរាជាណាចក្រថៃឡង់ដ៍ ខាងកើតទល់នឹងខេត្តពោធិ៍សាត់ និងបឹងទន្លេសាប ខាងជើងទល់នឹងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ខាងត្បូងទល់នឹងខេត្តពោធិ៍សាត់។ ខេត្តបាត់ដំបង មានផ្ទៃដីសរុប ១១.៧៤៨គីឡូម៉ែត្រការ៉េ បែកចែកជា ១៤ក្រុង/ស្រុក ១០២ឃុំ/សង្កាត់ ស្មើនឹង ៨០៩ភូមិ និងមានគ្រួសារចំនួន ២៥៨.៦៨២គ្រួសារ ស្មើនឹង ១.២០៥.០៥០នាក់ ក្នុងនោះស្រ្តី ៦០២.៩៩៤នាក់។ (យោងទិន្នន័យរបាយការណ៍ប្រចាំឆ្នាំ២០១៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តបាត់ដំបង)