រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត

ដោយ SokMeanចំនួនទស្សនា (238)

ទិដ្ឋភាពទូទៅ

ខេត្តបាត់ដំបងស្ថិតនៅ​ភាគពាយ័ព្យ​នៃប្រទេសមានចំងាយ ២៩១ គ.ម ពីរាជធានីភ្នំពេញ  ដែលមានព្រំប្រទល់ខាងលិចទល់នឹងខេត្តប៉ៃលិន និងព្រះរាជាណាចក្រថៃឡង់ដ៏ ខាងកើតទល់នឹងខេត្តពោធិ៍សាត់ និងបឹងទន្លេសាប ខាងជើងទល់នឹងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ខាងត្បូងទល់នឹងខេត្តពោធិ៍សាត់។ ទិសភាគខាងលិចមានព្រំប្រទល់ប្រវែង ១៤៤.៨ គ.ម ជាប់ខេត្តច័ន្ទបុរី ត្រាត និងស្រះកែវ របស់ប្រទេសថៃ។

ខេត្តបាត់ដំបង មាន៖

– ផ្ទៃដីសរុប ១១,៧៤៨គីឡូម៉ែត្រការ៉េ

– ស្រុកមានចំនួន ១៣  និងក្រុង ១ ឃុំចំនួន ៩២ សង្កាត់ ១០ និងភូមិចំនួន ៨០៩ (គិតត្រឹមឆ្នាំ២០១៨)

– ចំនួនគ្រួសារ ២៥៨.៦៨២ គ្រួសារ

– ប្រជាពលរដ្ឋសរុប ១.២៣២.៧០៦នាក់/ស្រ្តីចំនួន ៦១៦,៨៥៤នាក់

– កម្លាំងពលកម្មជាសក្តានុពលចាប់ពីអាយុ ១៨-៣៥ ឆ្នាំមានចំនួន ៥៦%

– កំណើនប្រជាពលរដ្ឋប្រចាំឆ្នាំ ២.៣% ដង់ស៊ីតេ ១០៤.៩២នាក់/គីឡូម៉ែត្រការ៉េ

– ប្រជាពលរដ្ឋប្រកបរបរកសិកម្មចម្បងមាន ៧២,២០%

– កម្ពស់ទឹកភ្លៀងជាមធ្យម ៩៦០.១ មម/១ឆ្នាំ

– អាកាសធាតុ   ១៣.៥ – ៤១.៥ អង្សាសេ

ចក្ខុវិស័យ

ខេត្តបាត់ដំបងមានការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព សមភាព សមធម៌លើគ្រប់វិស័យ និងមានសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ល្អ ធានាបាននូវការទាក់ទាញវិនិយោគគិន និងអ្នកទេសចរណ៍មកកាន់ខេត្តបាត់ដំបងកាន់តែច្រើនឡើង។

ទិដ្ឋភាពទូទៅគោលបំណងអភិវឌ្ឍន៍

  • វិស័យសេដ្ឋកិច្ចខេត្តបាត់ដំបងមានកម្រិតរីកចម្រើន និងសំដៅជំរុញការកាត់បន្ថយអត្រាភាពក្រីក្រឱ្យនៅកំរិតទាប។
  • ប្រជាជនខេត្តបាត់ដំបងរស់នៅប្រកបដោយសុខុមាលភាព មានចំណេះដឹងជ្រៅជ្រះ រក្សាបាននូវអត្តសញ្ញាណជាតិ និងមានសាមគ្គីភាពរឹងមាំ។
  • ខេត្តបាត់ដំបងមានការគ្រប់គ្រងដីធ្លី និងសំណង់នានាបានត្រឹមត្រូវ រក្សាបានបរិស្ថានល្អប្រសើរ និងកាត់បន្ថយបាននូវជម្លោះដីធ្លី គ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងគ្រោះមហន្តរាយផ្សេងៗ។
  • ប្រជាជននៅទូទាំងខេត្តបាត់ដំបង ទទួលបាននូវសេវាសាធារណៈកាន់តែប្រសើរឡើង និងរស់នៅប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ។

យុទ្ធសាស្ត្រអភិវឌ្ឍន៍

  • ខេត្តយកចិត្តទុកដាក់ស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លើកស្ទួយវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការចិញ្ចឹមសត្វ វារីវប្បកម្ម ទេសចរណ៍ សេវាកម្ម លើកទឹកចិត្ត និងទាក់ទាញអ្នកវិនិយោគឯកជនដែលជាដៃគូរអភិវឌ្ឍន៍ដ៏សំខាន់ឱ្យមកវិនិយោគនៅក្នុងខេត្ត។
  • លើកកម្ពស់សេវាសុខាភិបាល អប់រំចំណេះដឹងទូទៅ អប់រំកាយនិងកីឡា គាំទ្រយ៉ាងសកម្មទាន់ពេលវេលាចំពោះជនងាយរងគ្រោះ និងពង្រឹងការប្រតិបត្តិ ព្រះពុទ្ធសាសនា និងពាហិរសានាឱ្យស្របតាមវិន័យសាសនារៀងៗខ្លួន។
  • យកចិត្តទុកដាក់រៀបចំប្លង់គោលប្រើប្រាស់ដីធ្លីឱ្យបានច្បាស់លាស់នៅទូទាំងខេត្ត ពង្រឹងការគ្រប់គ្រងការសាងសង់នូវសំណង់ផ្សេងៗឱ្យបានម៉ឺងម៉ាត់ ពង្រឹងការអនុវត្តវិធានការណ៍ក្នុងការការពារធនធានព្រៃឈើ និងធម្មជាតិដទៃទៀត ជំរុញការដាំដុះព្រៃឈើឡើងវិញ ទប់ស្កាត់សកម្មភាពដែលនាំដល់ការបំពុលបរិស្ថាននានា និងជំរុញសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ណមិនទាន់ផ្ទុះដែលកប់ក្នុងដី។
  • យកចិត្តទុកដាក់កែទម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈកាន់តែមានភាពងាយស្រួល លើកកម្ពស់ការយកចិត្តទុកដាក់ពីសុវត្ថិភាព ផាសុខភាព ការលើកទឹកចិត្ត និងវិន័យការងារមន្រ្តីរាជការនៅទូទាំងខេត្ត និងមានវិធានការណ៍ច្បាស់លាស់ក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសនានាដែលកើតមានឡើងក្នុងខេត្តទាន់ពេលវេលា ស្នើភាព និងតម្លាភាព។

បទយកការណ៏សង្ខេប

ប្រេងសាំង (លីត្រ) Sokimex៣.៨០០៛
ប្រេងម៉ាស៊ូត (លីត្រ) Sokimex៣.៦៥០៛
អង្ករផ្កាម្លិៈ ផ្សារណាត់ (គីឡូក្រាម)៣.៦៥០៛
អង្ករសែនក្រអូប ផ្សារណាត់ (គីឡូក្រាម)៣.៣០០៛
ពោតក្រហមគ្រាប់ ផ្សារទួលតាឯក (គីឡូក្រាម)១.៥០០៛
ពោតសគ្រាប់ ផ្សារទួលតាឯក (គីឡូក្រាម)២.៥០០៛
ម្សៅមី ផ្សារទួលតាឯក (គីឡូរក្រាម)២.៧០០៛
អត្រាប្តូរប្រាក់
រូបិយប័ណ្ណឯកតាទិញ
ដុល្លារអាមេរិចUSD/KHR
ដុល្លារអូស្រ្តាលីAUD/KHR២៧៩៥
ដុល្លារកាណាដាCAD/KHR៣០០៧
ហ្វ្រង់ស្វីសCHF/KHR៤០៣៨
យ៉ន់ចិននៅហុងកុងCNH/KHR៥៨៥
យ៉ន់ចិនCNY/KHR៥៨៦
អ៊ឺរ៉ូEUR/KHR៤៥២៩
ផោនអង់គ្លេសGBP/KHR៥១២៩
ដុល្លារហុងកុងHKD/KHR៥១៦
រ៉ូពីឥណ្ឌូនេស៊ីIDR/KHR១០០០២៨០
ប៉ូលីស117
អគ្គីភ័យ666
សង្គ្រោះ119
H1N1 Hotline012 488 981
012 836 868

PHNOM PENH WEATHER

ផ្លូវលេខ 1, ទល់មុខស្ពានថ្មចាស់បាត់ដំបង

អ៊ីមែល : info@battambang.gov.kh

លេខទូរស័ព្ទ : (+855)53 732 137

© 2019

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តបាត់ដំបង

កែប្រែចុងក្រោយ : 18 ម៉ោងមុន