ខេត្តបាត់ដំបង ប្រារព្វព្រឹត្តិការណ៌វប្បធម៌ នៃមហោស្រព

ចម្រៀងខែ្មរ​ សម័យ ​និង​បូរាណ  

TMB½redIm

 

TMnak;TMngBt’man

 
skmµPaBKN³GPi)alextþ
 
B½t’manrUbftcas;²
 

B½t’mansegçbxøI                                                                        

ការប្រារព្វរៀបចំនូវ ព្រឹត្តិការណ៌វប្បធម៌ នៃមហោស្រពសិល្បៈចម្រៀងខែ្មរ​សម័យ ​និង ​បូរាណ ខេត្ត​បាត់ដំបង ដែលបានប្រព្រឹត្តទៅរយៈពេល០២ថៃ្ង ចាប់តាំងពីថៃ្ងទី២៥ដល់ ថៃ្ងទី២៦ ខែតុលាឆ្នាំ២០១១ ត្រូវបាន​ប្រារព្វពិធីបិទ​កាលពីល្ងាចថៃ្ងទី២៦ខែតុលាឆ្នាំ២០១១ ថ្មីៗនេះ ក្រោម អធិបតីភាពីដ៏ខ្ពង់ខ្ពស់ឯកឧត្តម បា្រជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាទី ប្រឹក្សាសមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការ ចូលរួមទស្សនា ពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពីគ្រប់ស្ថាប័នជុំវិញខេត្ត និងជា ពិសេស ពីថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីរាជការនៃមន្ទីរវប្បធម៌ វិចិសិល្បៈខេត្តបាត់ដំបង​ជាច្រើនរូប ។​

ឯកឧត្តម មុំ ក្រាត សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការមេ ប្រយោគផ្តល់ពិន្ទុ​ ដល់បេក្ខជន-បេក្ខនារី​ ដែលចូលរួមប្រកួតប្រជែង ដើម្បីដណើ្តមជ័យលាភី នៅក្នុងមហោស្រពចម្រៀងខែ្មរ​សម័យ ​និង​បូរាណរបស់ខេត្ត​បាត់ដំបង បានថែ្លងគូសបញ្ជាក់ថា ព្រឹត្តិការណ៌វប្បធម៌ដ៏អស្ចារ្យនេះ គឺធ្វើឡើងសំដៅលើកស្ទួយនិងថែរក្សានូវសិល្បៈចម្រៀងខែ្មរ​ អោយថ្កុំថ្កើង និងឋិតឋេរជាអមតៈនៅក្នុងបេះកូនខែ្មរគ្រប់រូប និងក្នុងបេះដូងយើងទាំងអស់ គ្នាដែលជាខែ្មរ ព្រមទាំងមានសារៈសំខាន់ណាស់ដើម្បី សំដៅដាស់ តឿននឹងអង្រួននូវការ លើកកម្ពស់ស្មារតីខែ្មរគ្រប់រូប បងើ្កតនូវចលនាផុលផុសក្នុងការថែ រក្សាការពារនឹងលើកស្ទួយ​ តមៃ្តនៃ មរតកវប្បធម៌ជាតិខែ្មរយើង ។​

ឯកឧត្តមមុំ ក្រាត ប្រធានគណៈកម្មការមេប្រយោគក៏បានគូសបញ្ជាក់ឲ្យដឹង​បនែ្ថម​ទៀត ថា​ ការប្រារព្វនូវមហោស្រពនេះឡើង ក្នុងគោលបំណងដើម្បីជ្រើសរើស​បេក្ខជន ទាំង២ប្រភេទ ដែលជាប់ចំណាត់ថ្នាក់លេខ១ ​នៅថ្នាក់ខេត្តចំនួន៤រូប ក្នុងនោះចម្រៀងសម័យបុរស ០១រួប និង ស្រី ០១រូប ដែលជាប់ចំណាត់ថ្នាក់លេខ១និង បេក្ខជនផែ្នកចំរៀងបូរាណ បុរស០១រូប និងស្រ្តី ០១រូប ដែលជាប់ចំណាត់ថ្នាក់លេខ១ ដើម្បីទៅចូលរួមប្រកួតនៅក្នុងមហោស្រពសិល្បៈចម្រៀង ខែ្មរសកលលើកទី២ នៅរាជធានីភ្នំពេញ នៅចុងខែធ្នូ ឆ្នាំ ២០១១ ខាងមុខនេះ ។

ក្នុងឱកាសអញ្ជើញចូលរួមចែករង្វាន់ជ័យលាភីដល់បេក្ខជនទាំង២ភេទ ផែ្នកចំរៀងខែ្មរ​ សម័យនិងបូរាណ និងថែ្លងបិទមហោស្រព នៃចម្រៀងខែ្មរ​សម័យ ​និង​បូរាណនេះ ឯកឧត្តម បា្រជ្ញ ចន្ទ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍សង្កត់ធ្ងន់ថា វិស័យវប្បធម៌គឺវាបានក្លាយ ជាវិស័យលេចមុខដ៏សំខាន់ជាងគេ ​នៅក្នុងចរន្តសកលភាវូបនីយកម្ម ។ ទីផ្សារទំនិញវប្បធម៌ កំពុងក្លាយជាទីផ្សារពិភពលោក ការធ្វើពាណិជ្ជកម្មទំនិញ វប្បធម៌ នៅលើទីផ្សារពិភពលោក បាននឹងកំពុង​ តែកើនឡើងយ៉ាងខ្លាំងក្លាឥតឈប់ឈរ ។​​ ឯកឧត្តម បា្រជ្ញ ចន្ទ ក៏បានវាយតមៃ្ល ពីការប្រព្រឹត្តទៅក្នុងរយៈពេល២ថែ្ងកន្លងមកនេះ គឺពិតជាមាន អត្ថន័យអត្ថប្រយោជន៍ក្នុងការ ជួបជុំគ្នាមួយ ដើម្បីផ្តល់ឱកាសឲ្យសិល្បករ សិល្បការិនី បានបង្ហាញនូវបទ ពិសោធន៍ល្អៗរវាង គ្នានិងគ្នាក្នុងទិសដៅរក្សាការពារនូវ ទម្រង់នៃសិល្បៈ​ចំរៀងខែ្មរ និយាយរួមពឺអត្តសញ្ញាណ វប្បធម៌ជាតិយើង ។ ឯកឧត្តមអភិ បាលខេត្តបាត់ដំបងក៏បានកោតសរសើរ ដល់គណកម្មការ រៀបចំមហោស្រព និង​សិល្បករ -ការិនី ដែលបានខិតចំហ្វឹកហាត់ ដើម្បីបានបញ្ជេញស្នាដៃ និងទេពកោសល្យខ្ពស់នៅក្នុង ការ​ប្រឡង​ចម្រៀងខែ្មរទាំងសម័យ​ និងបូរាណរហូតទទួលបាន ជោគជ័យ និងជ័យលាភីនាថ្ងៃនេះ ។ រង្វាន់ជ័យលាភីជាប់​ចំណាត់ថ្នាក់លេខ១ ទាំង២ប្រភេទ បុរស-ស្រ្តី ទទួលបានថវិការង្វាន់ចំនួន ៤០ ម៉ឺនរៀល ​ ជ័យលាភីជាប់​ចំណាត់​ថ្នាក់លេខ២ ទាំង ២ប្រភេទ បុរស-ស្រ្តី ទទួលបានថវិការង្វាន់ចំនួន ៣០ម៉ឺនរៀល។ លាភីជាប់ចំណាត់​ ថ្នាក់លេខ៣ ទាំង២ ប្រភេទ បុរស-ស្រ្តី ទទួលបានថវិការង្វាន់ចំនួន ២៥ ម៉ឺនរៀល។ ដោយឡែករង្វាន់លួងចិត្ត ដល់ សិល្បករ-ការិនីក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀល ។ គួរបញ្ជាក់ថា សិល្បករ-ការិនីចូលរួមប្រឡងសំរាប់ឆ្នាំ​២០១១នេះ ផ្នែកចម្រៀងសម័យសរុបចំនួន ៧២នាក់ (ស្រ្តី២១នាក់) និងផ្នែកចម្រៀង​​ បូរាណ សរុបចំនួន១៧នាក់ (ស្រ្តី៥នាក់) ៕                          

GtßbT- rUbft ³G sMGan    

TMB½redIm