កឋិនទានសាមគ្គី វត្តអន្លង់សិង្ហ ប្រមូលបច្ច័យបានជាង៣០លានរៀល  

TMB½redIm

 

TMnak;TMngBt’man

 
skmµPaBKN³GPi)alextþ
 
B½t’manrUbftcas;²
 

B½t’mansegçbxøI                                                

អង្គកឋិនទានសាមគ្គីដែលផ្តួចផ្តើមឡើងដោយឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តបាត់ដំបង​ និងលោកជំទាវព្រមទាំងបុត្រ ធីតា ក្រុមគ្រួសារ រួមជាមួយក្រុមការងារចុះជួយ ឃុំតាគ្រាម ស្រុក បាណន់ ខេត្តបាត់ដំបង ត្រូវបានដង្ហែយកទៅវេរប្រគេនព្រះសង្ឃដែល គង់ចាំព្រះវស្សាអស់ កាលត្រីមាស ក្នុងពុទ្ធសីមាវត្តអន្លង់សិង្ហ ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្ត បាត់ដំបង កាលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១១​ កន្លងទៅថ្មីៗនេះ ក្នុងគោលបំណងដើម្បីប្រមូល បច្ច័យយកទៅកសាងសមិទ្ធផលនានា​ ក្នុងវត្តអន្លង​សិង្ហ ។

បច្ច័យដែលបានមកពីអង្គកឋិនទានសាមគ្គីសំរាប់កសាងសមិទ្ធផលនានា ក្នុងវត្ត អន្លង់សិង្ហ នេះសរុបចំនួន៣២ លាន ៨១ម៉ឺនរៀល ។​ ព្រមទាំងប្រគេនដល់ព្រះសង្ឃក្រាល គ្រងនូវបច្ច័យ ចំនួន ២០ម៉ឺនរៀល គ្រូសូត្រឆ្វេង,ស្តាំ និងព្រះសង្ឃ៥អង្គទៀត នូវបច្ច័យ ១០ម៉ឺនរៀល ក្នុងមួយ អង្គៗ ។ ដោយឡែកប្រគេនព្រះសង្ឃ៦១អង្គ នូវស៊ងមួយនិងបច្ច័យ ចំនួន៦ ម៉ឺនរៀល ក្នុងមួយ អង្គៗ ។

នៅក្នុងឱកាសវេរនូវអង្គកឋិនទាននេះ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តបាត់ដំបង​ បាន មានប្រសាសន៍ថ្លែងអំណរ​គុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​និង សប្បុរសជន ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយទាំងអស់ ដែលមានសទ្ធាជ្រះថ្លា បានបរិច្ចាគនូវធន ធានផ្ទាល់ខ្លួន ដើម្បីរួមចំណែកក្នុងការកសាងនូវសមិទ្ធផលនានា ក្នុងទីអារាម មួយនេះនិងដើម្បី កសាងក្នុង វិស័យពុទ្ធចក្រ និងអាណាចក្រ ។ ឯកឧត្តមក៏បាន ឧទ្ទិសនូវបុណ្យកុសល ដែលកើត ឡើងពីអង្គ កឋិនទានសាមគ្គីនេះ​ដល់ក្រុមគ្រួសារញាតិមិត្ត ជិតឆ្ងាយព្រម ទាំងបងប្អូនពុទ្ធបរិស័ទ ទាំងអស់ សូមទទួលយកនូវ អានិ សង្ឃ​ទាំងឡាយទៅតាមបំណង ប្រាថ្នារៀងៗខ្លួន​កុំបីខាន ឡើយ​ ៕              

GtßbT- rUbft ³G sMGan    

TMB½redIm