|
នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១១ នៅសាលាខេត្តបាត់ដំបង
បានរៀបចំប្រជុំពិភាក្សា
ការងាររវាងរដ្ឋបាលខេត្តបាត់ដំបងនិងគណៈប្រតិភូខេត្តអានយ៉ាង
នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ
អភិបាលខេត្តបាត់ដំបង និងឯកឧត្តម ទ្រឿង បិញថាញ់
នៃប្រធានគណៈកម្មាធិការប្រជាជនខេត្ត អាន យ៉ាង នៃសាធារណរដ្ឋសង្គមនិយម
វៀតណាម និងមានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត
ពីថ្នាក់ដឹកនាំមន្ទីរស្ថាប័ន ពាក់ព័ន្ធនានាក្នុងខេត្ត
ក្រុមហ៊ុនពាណិជ្ជករ និងអាជីវកសំខាន់ៗ ក្នុងខេត្តបាត់ដំបង ព្រមទាំង
ប្រតិភូជាថ្នាក់ដឹកនាំខេត្ត អាន យ៉ាង និងស្ថាប័ន អង្គភាពពាក់ព័ន្ធ
និងតំណាងសហគ្រាស ក្រុមហ៊ុនសាអាជីវកម្មនៃខេត្ត អាន យ៉ាង
សរុបប្រមាណ ៥០ នាក់ ។
គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះ គឺផ្តោតសំខាន់លើការសិក្សាស្វែងយល់
អំពីសក្តានុ ពល
និងអំណោយផលនៃការវិនិយោគការផ្សារភ្ជាប់នៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច
ជាពិសេសលើវិស័យកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម
ក៏ដូចជាលទ្ធភាពនៃការនាំចេញអង្ករ និងកសិផលជាច្រើនទៀត ។
ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តបាត់ដំបង
បានសំដែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ក្រៃលែងសម្រាប់ខេត្តបាត់ដំបង
ដែលបានទទួលធ្វើបដិសណ្ឋារកិច្ចក្នុងការទទួលជួបពិភាក្សា
ការងារជាមួយប្រតិភូខេត្ត អាន យ៉ាង នៃសាធារដ្ឋសង្គមនិយមវៀតណាម
ដែលបានមកបំពេញ បេសកកម្ម នៅលើទឹកដី នៃខេត្តបាត់ដំបង ។
នៅក្នុងជំនួបនេះដែរឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល ខេត្តបាត់ដំបង
ក៏បានជម្រាបជូនគណៈប្រតិភូវៀតណាម អំពីស្ថានភាពទូទៅរបស់ខេត្តនូវសក្តា
នុពលលើវិស័យជាច្រើន ជាពិសេសលើវិស័យកសិកម្មដំណាំស្រូវ ដំណាំហូបផ្លែ
និងដំណាំរួម ផ្សំជាច្រើនទៀតដើម្បី
ជាមូលដ្ឋានសម្រាប់ពិនិត្យលទ្ធភាពនៃការវិនិយោគ ។ ក្រៅពីដំណាំស្រូវ
ដែលមានបរិមាណផលជាង ៧០០,០០០តោន ក្នុង១ឆ្នាំ
និងអាចនៅសល់ស្រូវសម្រាប់ការនាំ ចេញជា ៤០០,០០០តោន ។
ខេត្តបាត់ដំបង មានអំណោយផលផងដែរ លើដំណាំផ្សេងៗដូចជា ដំឡូងមី ដែលមាន
បរិមាណផលជាង ១លានតោន,ពោតជាង៧០០,០០០ ក្នុង១ឆ្នាំ
ព្រមទាំងដំណាំក្រូចពោធិសាត់ ម្នាស់,សណែ្តកគ្រប់ប្រភេទ, អំពៅ និង ក្រចៅ
ជាដើម...។
ទន្ទឹមនេះឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តបាត់ដំបង
ក៏បានលើកឡើងអំពីគោលនយោ បាយ ស្តីពីការជម្រុញ ផលិតកម្ម
ស្រូវនិងការនាំចេញអង្កររបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបាន
កំណត់យកឆ្នាំ២០១៥ គឺជាឆ្នាំគោល ដើម្បីជម្រុញការផលិតស្រូវឲ្យបានច្រើនជាង
៤លានតោន ក្នុងនោះបរិមាណអង្ករ សម្រាប់ការនាំចេញឲ្យសំរេចយ៉ាងតិច៤លាន
តោនក្នុងបរិមាណអង្ករ សម្រាប់ការនាំចេញឲ្យសំរេចបានយ៉ាងតិច ១លានតោន
ហើយខេត្តបាត់ដំបង គឺជាគោលដៅ ដ៏សំខាន់សំរាប់ការជម្រុញផលិតកម្មស្រូវ
និងនាំចេញអង្ករឲ្យសម្រេចបាន ទៅតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា
។
ឯកឧត្តម ទ្រឿង បិញថាញ់ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអាន យ៉ាង
បានសំដែង នូវក្តីសោមនស្ស រីករាយចំពោះកិច្ចស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ
ពីសំណាក់អាជ្ញាធរនៃរដ្ឋបាល ខេត្តបាត់ដំបង និងបានវាយតម្លៃខ្ពស់
ចំពោះការរៀបចំកិច្ចប្រជុំពិភាក្សាដ៏មានសារៈសំខាន់រវាង ខេត្តបាត់ដំបង
និងខេត្ត អាន យ៉ាង។ ឯកឧត្តម ទ្រឿង បិញ ថាញ់ ក៏បានជម្រាបជូនអង្គប្រជុំ
អំពីស្ថានភាពទូទៅរបស់ ខេត្ត អាន យ៉ាង
ពីការអភិវឌ្ឍន៍រីកចម្រើនលើវិស័យសេដ្ឋកិច្ច ពាណិជ្ជ កម្ម ឧស្សាហកម្ម
ទេសចរណ៍ ការនាំចេញការផ្លាស់ប្តូរទំនិញ ព្រមទាំងសេវាកម្មជាច្រើនទៀត ។
ឯកឧត្តម ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អាន យ៉ាង
ក៏បានគូសបញ្ជាក់អំពីតម្រូវការ និង លទ្ធភាព នៃកិច្ចសហប្រតិបត្តិការ
រវាងខេត្តទាំងពីរ ខេត្តបាត់ដំបង- អាន យ៉ាង លើដំណាំស្រូវ
ការផលិតចំណីសត្វ ការចិញ្ជឹមសត្វ ការកែច្នៃកសិផល
ជាពិសេសការផលិតពូជការបន្សុទ្ធពូជ-ធា ជាដើម ។
ឯកឧត្តម ទ្រឿង បិញថាញ់ ក៏បានអញ្ជើញ ឯកឧត្តម ប្រាជ្ញ ចន្ទ
អភិបាលខេត្តបាត់ដំបង ដឹកនាំគណៈប្រតិភូរបស់ខេត្តបាត់ដំបង
ដើម្បីអញ្ជើញទៅបំពេញទស្សនកិច្ច នៅខេត្ត អាន យ៉ាង ប្រទេសវៀតណាម
ទៅតាមពេលវេលាសមស្របណាមួយ នាពេលខាងមុខនេះ ។
នៅក្នុងកិច្ចប្រជុំពិភាក្សានេះ តំណាងសហគ្រាស ក្រុមហ៊ុន
និងសមាជិកគណៈប្រតិភូ របស់ខេត្តទាំងពីរក៏បានធ្វើ
ការពិភាក្សាផ្លាស់ប្តូរមតិយោបល់ និងផ្តល់នូវព័ត៌មានសំខាន់ៗមួយ ចំនួន
ដែលទាក់ទិនដល់ឱកាសវិនិយោគរៀងៗខ្លួន ។
ឯកឧត្តម ប្រាជ្ញ ចន្ទ និងឯកឧត្តម ទ្រឿង បិញថាញ់
ក៏បានមានប្រសាសន៍បូកសរុប និង បានសំដែងនូវការរំពឹងទុកថាៈ ខេត្តទាំងពីរ
បាត់ដំបង - អាន យ៉ាង នឹងបន្តពង្រឹងរឹតបន្តឹងកិច្ច
សហប្រតិបត្តិការកាន់តែល្អប្រសើរ
ដើម្បីឈានទៅរកការអភិវឌ្ឍន៍រីកចំរើននៃទំនាក់ទំនង រវាង ខេត្តទាំងពីរ
សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងផ្តល់ផលប្រយោជន៍ទាំង សងខាង
នឹងដើម្បីជម្រុញការលើកកម្ពស់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ។
នៅក្នុងឱកាសនោះដែរថ្នាក់ដឹកនាំរបស់ខេត្តទាំងពីរបាត់ដំបង-អាន យ៉ាង
ក៏បានប្រគល់ នូវវត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមកផងដែរ ៕ |