គណៈបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ធ្វើសន្និបាតបូក

សរុបលទ្ធផលការងារបក្ស និងទិសដៅអនុវត្តបន្ត  

TMB½redIm

 

TMnak;TMngBt’man

 
skmµPaBKN³GPi)alextþ
 
B½t’manrUbftcas;²
 

B½t’mansegçbxøI                                                                        

ឯកឧត្តម ស ខេង សមាជិកអចិន្រៃ្តយ៍គណៈកម្មាធិការ កណ្តាលគណបក្សប្រជាជន កម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តបាត់ដំបង បានថ្លែងថាៈ កិច្ចប្រជុំថ្ងែនេះ គឺដើម្បីធ្វើការបូកសរុបនូវលទ្ធផលការងារបច្ចុប្បន្ន និងបន្ទាប់ពីបានដំណើរការរបស់ខ្លួនកន្លង មក ដែលផ្តោតសំខាន់ទៅលើកិច្ចការសំខាន់ៗ ដែលអាជ្ញាធរ និងបណ្តាថ្នាក់ដឹកនាំបក្សមូលដ្ឋាន ទាំងអស់ ជាពិសេសក្រុមការងារចុះជួយមូលដ្ឋាន នៅគ្រប់លំដាប់ថ្នាក់ទាំងអស់នៅក្នុងខេត្ត បាត់ដំបង ត្រូវតែបន្តការយកចិត្តទុកដាក់ខ្ពស់ និងជម្រុញក្នុងការចុះជួយដល់ប្រជាពលរដ្ឋ និង សមាជិកបក្សនៅតាមមូលដ្ឋានខ្លួន ទទួលខុសត្រូវដើម្បីបំរើទៅដល់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់នៅឆ្នាំ ២០១២ ខាងមុខនេះ ។

ខាងលើនេះគឺជាប្រសាសន៍របសឯកឧត្តម ស ខេង ក្នុងខណៈពេលសំណេះសំណាល ជាមួយមន្រ្តីបង្គោលសំខាន់ របស់គណបក្សប្រជាជនកម្ពុជាក្នុងខេត្ត និងក្រុមការងារគណបក្ស ដែលចុះជួយមូលដ្ឋានភូមិ-ឃុំ-សង្កាត់ ស្រុក ក្រុង ក្នុងខេត្តបាត់ដំបង ព្រមទាំងសមាជិករបស់ គណបក្សមូលដ្ឋាននៅតាមស្ថាប័នមន្ទីរ និងបណ្តាអង្គភាពនានាកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១១ថ្មីនេះ នៅទីស្នាក់ការគណបក្សខេត្តបាត់ដំបង ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងអង្គសន្និបាតបូកសរុប នៃលទ្ធផលការងារគណៈបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង រយៈពេល០២ខែ (ខែតុលា -វិច្ឆិកា ឆ្នាំ ២០១១) និងលើកទិសដៅអនុវត្តបន្តរបស់ខ្លួន ។​

នៅក្នុងរបាយការណ៍ ពីសភាពការណ៍ និងលទ្ធផលការងាររយៈពេល០២ខែ ដែលបាន គូសបញ្ជាក់ដោយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានឲ្យដឹងថាៈ សភាពការណ៍សន្តិសុខក្នុង ភូមិសាស្រ្ត សងេ្កតឃើញ មានករណីបទល្មើសព្រហ្មទណ្ឌ កើតមានចំនួន១៧ករណី និងថយ ចុះ១២លើក ។ ក្នុងនោះមានករណីបទល្មើសឧក្រិដ្ឋ ចំនួន០៤លើក និងបទបទល្មើសបជ្ឈឹម ចំនួន ១៣លើក បង្រ្កាបបានចំនួន ១៨ករណី និងឃាត់ខ្លួនជនល្មើស ៤០នាក់ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានបន្តទៀតថាៈ ទាក់ទិនសភាពការណ៍បង្កបង្កើនផល ដែលត្រូវ បានបព្ចាប់វគ្គ ឆ្នាំ២០១១ នេះ ជាលទ្ធផលការងារដាំដុះសម្រេចអនុវត្តដំណាំស្រូវបាន ២៨៦. ២០០ហិកតា​ ស្មើនឹង១១៤% នៃផែនការ ២៥០.០០០ ហិកតា ។​ ដោយឡែកដំណាំរួមផ្សំនិង ដំណាំឧស្សាហកម្ម អនុវត្ត ២១០.០០០ ហិកតា​ ស្មើនឹង៨៧% នៃផែនការ ។​

ឯកឧត្តម ប្រាជ្ញ ចន្ទ ក៏បានសង្កត់ធ្ងន់អំពីស្ថានភាពទឹកជំនន់និងផលប៉ះពាល់ដោយជំនន់ ទឹកទនេ្ល នៅខេត្តបាត់ដំបង បានធ្វើឲ្យប៉ះពាល់នូវផលដំណាំ ផ្ទះសំបែង ហេដ្ឋារចនាសម្ព័ន្ធ និង អាយុជិវិតប្រជាពលរដ្ឋ នៅតាមបណ្តាឃុំ ចំនួន២២ ក្នុងស្រុកចំនួន០៤ ជាប់បឹងទនេ្លសាប ។​ ជារួមមានប្រជាជនទទួលរងគ្រោះចំនួន១៣.៩២១គ្រួសារ ស្មើមនុស្សរាយ ៦៦.៦៥៥ នាក់. ប៉ះ ពាល់ផ្ទះសំបែងចំនួន១៣.១២៩ខ្នង. រលំផ្ទះ១៣ខ្នង. ប្រជាជនស្លាប់ដោយលង់ទឹក និងពល់ចឹក ចំនួន ២៧នាក់ ក្នុងនោះស្រ្តី ០៩នាក់ ។ ដោយឡែក ផ្ទៃដីដំណាំស្រូវ ប៉ះពាល់ចំនួន ៥៧.២៥៧ ហិកតា ​ក្នុងនោះខូចខាតចំនួន៣៥.០០០ហិកតា​​។ សាលារៀនលិចទឹកចំនួន៨៥សាលា.មណ្ឌល សុខភាព ចំនួន៥កន្លែង. ស្ពានបេតុង ០២កន្លែង ប្រេះបង្កានដៃ ស្រុតជញ្ជាំងស្លាបក្បាលស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួន ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា៖ ចំពោះប្រជាជនដែលទទួលរង គ្រោះ ដោយគ្រោះធម្មជាតិទាំងនេះ ត្រូវបានអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកាកបាទក្រហមខេត្ត យកចិត្តទុកដាក់ប្រមូលផ្តុំ អោយរស់នៅ នៅតាមទី​ទួលសុវត្ថិភាព តាមវត្តអារាម និងនៅតាម ទីកន្លែងប្រមូលផ្តុំសមរម្យ ដែលអាចធានាស្នាក់នៅបណ្តោះអាសន្នបាន ៕

                         

GtßbT- rUbft ³G sMGan    

TMB½redIm