|
ទីស្នាក់ការនិងអាគារថ្មី
នៃទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំភ្នំសំពៅ ស្រុកបាណន់
ខេត្តបាត់ដំបង ដែលទើបកសាងរួចរាល់ជាស្ថាពរ
ដោយចំណាយថវិកាក្នុងការសាងសង់សរុប ចំនួន១១៨.៧៤៦ ដុល្លារ
និងជាអំណោយដ៏ថ្លៃថ្លារបស់ឯឧត្តម ស ខេង និងលោកជំទាវ ត្រូវបាន
សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា
ឆ្នាំ២០១១ ម្សិលមិញនេះ ក្រោម អធិបតីភាពឯឧត្តម ស ខេង
សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា.
ប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង និងជាអ្នកតំណាងរាស្ត្រមណ្ឌល
បាត់ដំបង និងអមដំណើរដោយឯកឧត្តម ប្រាជ្ញ ចន្ទ
ប្រធានគណៈកម្មាធិការបក្សខេត្តបាត់ដំបង
និងជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ
ប្រតិភូ នៃក្រុមការងារគណបក្សប្រជាជនកម្ពុជា
ចុះជួយបណ្តាមូលដ្ឋានគ្រប់ថ្នាក់ ជាពិសេសពីឯកឧត្តម សុខ ផល
ប្រធានក្រុមការងារចុះជួយស្រុកបាណន់ និងពីសមាជិកចុះជួយស្រុក-ឃុំជាច្រើនរូប
ទៀត។
លោក ឈាន តឿន
ប្រធានគណៈកម្មាធិការគណបក្សស្រុកបាណន់ បានគូសបញ្ជាក់នៅ
ក្នុងរបាយការណ៍ស្វាគមន៍ថាៈ អគារថ្មីនៃទីស្នាក់ការគណបក្សប្រជាជនកម្ពុជា
ឃុំភ្នំសំពៅ ត្រូវ បានសាងសង់ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិភ្នំសំពៅកើត
ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯឧត្តម
ស ខេង ប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង
និងលោកជំទាវ ដើម្បីទុកជាចំណងដៃគណបក្សឃុំភ្នំសំពៅ ធ្វើជាទីបញ្ជាការ
សំរាប់បំរើសកម្មភាពការងារគណបក្សប្រជាជនកម្ពុជា
ក្នុងការដណ្តើមយកប្រៀបខ្លាំងប្រៀប
ឈ្នះជូនគណបក្សក្នុងការបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា
និងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣ខាងមុខ
និងការបោះឆ្នោតខាងមុខៗទៀត។ លោកប្រធានគណបក្សស្រុកបាណន់
ក៏បានសង្កត់ធ្ងន់ទៀតថាៈ បច្ចុប្បន្ននេះ គណបក្សស្រុក
មានសមាជិកក្រុមប្រឹក្សាឃុំរបស់គណបក្សប្រជាជន
ដែលជាអង្គបោះឆ្នោតសំរាប់ព្រឹទ្ធ ចំនួន ៤៣នាក់ ក្នុងនោះជាស្រ្តីចំនួន
៨នាក់។ ក្រុមបក្សមានចំនួន៤.៩៤៧ក្រុម និងសមាជិកបក្សសរុប ចំនួន៣៨.៩៧៧នាក់
ក្នុងនោះស្រ្តីចំនួន ២០.៤៨៨នាក់។
លោក
ហែម ថេង ប្រធានក្រុមការងារគណបក្សចុះជួយឃុំភ្នំសំពៅ បានមានប្រសាសន៍
ក្នុងពិធីសម្ពាធនេះថាៈ អគារទីស្នាក់ការបក្សឃុំភ្នំសំពៅ
ត្រូវបានចាប់ផ្តើមសាងសង់ថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០១១
នៅលើផ្ទៃដីទំហំសរុប៨.៥៦៨ម៉ែត្រក្រឡា ដែលមានអគារបណ្តោយ ប្រវែង ២៥ម៉ែត្រ
និងទទឹង២០ម៉ែត្រ ធ្វើពីបេតុងប្រក់ក្បឿងពណ័ ក្នុងនោះចាក់ដី
ធ្វើរបងអំពីបេតុង បំពាក់គ្រឿងសង្ហារឹម និងសាងសង់ផ្ទះទឹក
ដែលមានបណ្តោយប្រវែង១៨ម៉ែត្រ និងទទឹង៩ម៉ែត្រ
ដោយចំណាយថវិកាក្នុងការអនុវត្តការងារ ការចិញ្ចឹមចលនា
និងការសាងសង់ទីស្នាក់ការគណ បក្សឃុំសរុបទាំងអស់ចំនួន២២១.០១៤ ដុល្លារ។
ឯកឧត្តម ស ខេង
បានមានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារ
ថ្មីទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំភ្នំសំពៅ ស្រុកបាណន់
ខេត្តបាត់ដំបង ដោយបានថ្លែង
អំណរគុណចំពោះការជួយជ្រោមជ្រែងពីគ្រប់មជ្ឈដ្ឋាន ទាំងគណបក្សខេត្ត
គណបក្សស្រុក និង ក្រុមការងារចុះជួយខេត្តបាត់ដំបង
ជាពិសេសក្រុមការងារចុះជួយស្រុកបាណន់ និងលោក ហែម ថេង
ប្រធានក្រុមការងារចុំជួយឃុំភ្នំសំពៅ ស្រុកបាណន់
និងសមាជិកក្រុមការងារទាំង អស់ ដែលបានខិតខំកៀងគរ ក្នុងការសាងសង់
និងសំរេចបាននូវសមិទ្ធផលទាំងនេះថ្ងៃនេះ។
ឯកឧត្តម ស ខេង បានចាត់ទុកសមិទ្ធផលទាំងនេះថាៈ
គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ក្នុងឃុំភ្នំសំពៅ ស្រុកបាណន់នេះ។
ក្នុងឳកាសនេះដែរ ឯកឧត្តម ស ខេង ក៏បានចែកអំណោយ ជូនប្រជាពលរដ្ឋ
និងសមាជិកបក្សចូលរួម ក្នុងនោះមានអាវ មួក សារុង ក្រណាត់ ភួយ និងថវិកា
មួយចំនួនផងដែរ៕ |